Connect with us

ព័ត៌មានជាតិ

ផ្ទះ១៤ខ្នងរងការខូចខាតដោយ​សារខ្យល់កន្ត្រាក់នៅ ស្រុកសាមគ្គីមានជ័យ

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋ ១៤ខ្នងផ្ទះបានរងការខូចខាតដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅវេលាម៉ោង៤ល្ងាចថ្ងៃថ្ងទី៤ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិក្រាំងស្រម៉ និងភូមិត្រពាំងទន្លាប់ ស្ថិតនៅក្នុងឃុំស្វាយជុកស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអធិការនគបាលស្រុកសាមគ្គីមានជយ័ បានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមិថុនា នេះថាករណីគ្រោះធម្មជាតិខាងលើនេះបណ្តាលឱ្យប៉ើងដំបូលអស់ផ្ទះ ១៤ខ្នង និងផ្ទះ១ខ្នង មានទំហំ ៧ម៉ែត្រគុណ ៨ម៉ែត្រ បានរងការខូចរលំដួលទាំង​ស្រុង និងផ្ទះ១ខ្នងផ្សេងទៀតទំហំ ៥ម៉ែត្រ គុណ និង៦ម៉ែត្រនិង១ខ្នង ទៀតទំហំ ៤ម៉ែត្រគុណនិង៥ម៉ែត្រ ត្រូវបានប៉ើងចេញពីជើងសសរ ធ្លាក់មកដី។ ប៉ុន្តែនៅក្នុងហេតុការខាងលើនេះមិនបណ្តាលឱ្យមនុស្សឬសត្វរងគ្រោះថ្នាក់នោះឡើយ។

ដោយឡែកលោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ទីណាមានគ្រោះមហន្តរាយនិងគ្រោះធម្មជាតិ សាខាកាកបាទក្រហមខេត្ត និងចុះដល់ទីកន្លែងនាំយកជាគ្រឿងសម្ភារផ្សេងៗទៅចែកជូនជនរងគ្រោះ ដើម្បីឆ្លើយតបបន្ទា ន់ដល់ពួកផងដែរ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម