ព័ត៌មានជាតិ
ដើមឆ្នាំនេះ ខ្យល់កន្ត្រាក់បំផ្លាញផ្ទះជិត១៥០០ខ្នងនិងបណ្តាលឲ្យមនុស្សរបួស១២នាក់នៅខេត្តចំនួន៧
នៅដើមឆ្នាំ២០២៥នេះ ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋប្រមាណជិត១៥០០ខ្នង និងបណ្តាលឱ្យមនុស្សរងរបួស១២នាក់នៅតាមបណ្តាខេត្តចំនួន៧ ក្នុងនោះខេត្តសៀមរាប ទទួលរងការប៉ះពាល់ និងខូចខាតធ្ងន់ធ្ងរជាងគេ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១មីនា នេះថា នៅដើមឆ្នាំ២០២៥នេះ ពិសេសថ្មីៗនេះខ្យល់កន្ត្រាក់កើតឡើងខេត្តចំនួន៧បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១៤៧០ខ្នង ក្នុងនោះផ្ទះរលំ ២៨៦ខ្នង និងផ្ទះរបើកដំបូល១,១៨៤ខ្នង និងបណ្តាលឱ្យរបួស ១២នាក់។

ខេត្តទាំង៧ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់រួមមានខេត្តសៀមរាប មានចំនួន៦០២ខ្នង ក្នុងនោះផ្ទះរលំ៥៣ខ្នង ផ្ទះរបើកដំបូល៥៤៩ខ្នង សាលារៀន៥ខ្មង និងរបួសមនុស្ស១១នាក់។ ខេត្តក្រចេះមាន២៦៤ខ្នង ក្នុងនោះរបើកដំបូល ២៦៤ខ្នង និងសាលារៀន១ខ្នង។ ខេត្តបាត់ដំបង មាន៤១៥ខ្នង ក្នុងនោះផ្ទះរលំ១៩៨ខ្នង ផ្ទះរបើកដំបូល២១៧ខ្នង
។ ខេត្តត្បូងឃ្មុំ មាន១០៦ខ្នង ក្នុងនោះផ្ទះរលំ១៣ខ្នង ផ្ទះរបើកដំបូល៩៣ខ្នង និងសាលារៀន១ខ្នង។ ខេត្តបន្ទាយមានជ័យ មានផ្ទះរបើកដំបូល១៥ខ្នង និងរបួស១នាក់។ ខេត្តប៉ៃលិន មាន៥៥ខ្នង ក្នុងនោះផ្ទះរលំ១៩ខ្នង ផ្ទះរបើកដំបូល៣៦ខ្នង និងសាលារៀន១ខ្នង ខេត្តកំពង់ធំ មាន១៣ខ្នង ក្នុងនោះផ្ទះរលំ៣ខ្នង និងផ្ទះរបើកដំបូល១៧ខ្នង។

លោកបានបន្តថា ដោយឡែកនៅខែកុម្ភៈ ឆ្នាំ២០២៥ ខ្យល់កន្ត្រាក់កើតឡើងចំនួន ៤លើក នៅខេត្តក្រចេះ សៀមរាប
និងខេត្តព្រះសីហនុបណ្តាលឱ្យផ្ទះរបើកដំបូល និងខូចខាតមធ្យម ៧៨ខ្នង និងរបើកដំបូលសាលារៀនបឋម ១អគារ៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”