សន្តិសុខសង្គម
ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់
យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីមានដើមឈើបាក់ស្ទាក់ពីមុខផ្លូវដែលពួកគេកំពុងជិះម៉ូតូឆ្លងកាត់។ ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៨និង១០នាទីព្រឹក នៅចំណុចមុខសាលាឃុំឈេីទាល ក្នុងភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

យោងតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលនៅក្បែរចំណុចកើតហេតុបានបញ្ជាក់ថា នៅព្រឹកនោះដែរ គឺមានភ្លៀងធ្លាក់តាំងពីងងឹតរហូតទល់ភ្លឺ ថែមទាំងមានខ្យល់កន្ត្រាក់បោកបក់មកម្ដងៗទៀតផង ដែលនៅពេលនោះមនុស្សម្នាកំពុងធ្វើដំណើរទៅមកជាធម្មតាក៏ស្រាប់តែមានដេីមក្ងោកមួយដើមបានរលំកាត់ផ្លូវស្របពេលដែលម៉ូតូប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់តាមផ្លូវបណ្តាលអោយរងរបួសមនុស្សចំនួន៣នាក់។ ដែលភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនចូលមណ្ឌលសុខភាព ឃុំឈើទាល។ ជនរងគ្រោះមានឈ្មោះ លី ចន្រ្តា ភេទប្រុស អាយុ២០ឆ្នាំ ឈ្មោះ ផាន់ណា ទិត្យា ភេទប្រុស អាយុ១៩ឆ្នាំ ឈ្មោះ វុធ ធីនី ភេទប្រុសអាយុ២០ឆ្នាំ អ្អ្នកទាំង៣នាក់រស់នៅភូមិកន្ទឺ១ ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលនេះជាគ្រោះថ្នាក់ដោយចៃដន្យជាទីបំផុត៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


