Connect with us

ព័ត៌មានជាតិ

ជប៉ុន​ផ្តល់​រថយន្ត​គិលានសង្គ្រោះ​ចំនួន​៣០​គ្រឿង​បន្ថែមទៀត ដល់​ក្រសួងសុខាភិបាល​

បានផុស

នៅ

​ពិធី​ប្រគល់​ទទួល​រថយន្ត​គិលានសង្គ្រោះ​៣០​គ្រឿង ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ឃ្លាំង​ឱសថ​កណ្តាល នៃ​ក្រសួងសុខាភិបាល កាលពី​ម្សិលមិញ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នេះ​បើតាម​ឲ្យ​ដឹង​ពី​ស្ថានទូត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ស្ថានទូត ប្រទេស​ជប៉ុន នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ផ្តល់នូវ​ឧបករណ៍ និង​សម្ភារៈ​ចាំបាច់​ផ្សេងៗ​ទៀត ហើ​យ​ជប៉ុន​សង្ឃឹមថា ការផ្គត់ផ្គង់​ទាំងនេះ នឹង​អាចជួយ​ដល់​ភាគី​ពាក់ព័ន្ធ​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩​។​

​សូមបញ្ជាក់ថា ជំនួយ​នេះ គឺ​ផ្នែក​លើ​វិធានការណ៍​កិច្ចសហប្រតិបត្តិកា​រ ដែល​បាន​ដាក់ចេញ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន ដែល​ត្រូវបាន​ប្រកាស​ដោយ​លោក អតីត​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន បូក​បី​ពិសេស​កាលពី​ខែមេសា​ឆ្នាំមុន​។ គំនិត​ផ្ដួចផ្តើម​នេះ គឺជា​ផ្នែក​មួយ នៃ​ការងារ​ជាច្រើន​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​រីដ​-១៩ លើ​កម្រិត​សកល​។ រហូតមកដល់​ពេលនេះ ឆ្លើយតប​នឹង​ការស្នើ​សុំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជប៉ុន​បាន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​ដូចជា​រថយន្ត​គិលានសង្គ្រោះ ឧបករណ៍​ត្រួតពិនិត្យ កាំ រស្មី​អ៊ិ​ច ឧបករណ៍​ធ្វើ​រោគវិនិច្ឆ័យ​អ៊ុ​ល​ត្រា​សោ​ន ឧបករណ៍​ផលិត​អុកស៊ីហ្សែន និង​គ្រែ​សង្គ្រោះបន្ទាន់​ជូន​ដល់​កម្ពុជា​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម