ព័ត៌មានជាតិ
កម្ពុជាគ្រោងនឹងដាក់អនុព័ន្ធយោធារបស់ខ្លួនប្រចាំនៅជប៉ុន
កម្ពុជាគ្រោងនឹងដាក់អនុព័ន្ធយោធារបស់ខ្លួនប្រចាំប្រទេសជប៉ុន ដើម្បីជាផ្នែកនៃការជំរុញសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ គម្រោងដាក់អនុព័ន្ធយោធានេះ គឺជាការឆ្លើយតបទៅនឹងភាគីជប៉ុន ដែលចង់ឱ្យកម្ពុជាពិចារណាបញ្ជូនមន្ត្រីអនុព័ន្ធយោធាទៅកាន់ទីក្រុងតូក្យូ ខណៈអនុព័ន្ធយោធាជប៉ុនក៏មាននៅក្នុងប្រទេសកម្ពុជា។

លើកឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា, នាយការិយាល័យនៃអនុព័ន្ធយោធាថ្មីរបស់ជប៉ុនប្រចាំកម្ពុជា បានដាក់ក្ដីសង្ឃឹមថា កម្ពុជា នឹងពិចារណាបញ្ជូនមន្ត្រីអនុព័ន្ធយោធាកម្ពុជា ទៅកាន់ប្រទេសជប៉ុនវិញ។
ក្នុងបេសកកម្មជានាយអនុព័ន្ធយោធាជប៉ុននៅកម្ពុជា លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី (HARA TAKASHI) ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តជំរុញសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ជាពិសេសវិស័យយោធាទាំងទ័ពជើងគោក ជើងទឹក និងជើងអាកាសឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្ដែងការស្វាគមន៍ និងចាត់ទុកវត្តមានអនុព័ន្ធយោធាជប៉ុនដែលបើកនិវេសនដ្ឋានជាលើកដំបូងនៅកម្ពុជាដោយផ្ទាល់ពេលនេះ។ នាយឧត្តមសេនីយ៍ ទៀ សីហា សង្ឃឹមថា វត្តមានរបស់លោកនាយអនុព័ន្ធពេលនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ជប៉ុន ត្រូវបានពង្រឹង។
ឆ្លើយតបចំពោះការរៀបចំអនុព័ន្ធយោធាកម្ពុជានៅជប៉ុន នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងការពារជាតិ សហការជាមួយក្រសួងការបរទេស កំពុងតែពន្លឿនលើកិច្ចការនេះដើម្បីដាក់អនុព័ន្ធយោធា តាមសំណូមពររបស់ជប៉ុន។

បន្ថែមពីការពិភាក្សាខាងលើ លោកនាយអនុព័ន្ធយោធាជប៉ុន ក៏បានបញ្ជាក់ពីគម្រោងទស្សនកិច្ចរបស់មេបញ្ជាការនៃកងកម្លាំងស្វ័យការពារជាតិជប៉ុន មកកាន់កម្ពុជា នាខែមិថុនា ខាងមុខផងដែរ ហើយលោក ក៏បានអរគុណកម្ពុជាចំពោះការសម្រេចចិត្តអនុញ្ញាតឱ្យនាវាអង្គភាពបោសសម្អាតគ្រាប់មីនក្នុងសមុទ្ររបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនចូលចតជាលើកទី១ នៅផែជើងទឹករាម។
ការចូលចតរបស់នាវាជប៉ុន ជាការបង្ហាញដល់សហគមន៍អន្តរជាតិនូវតម្លាភាព និងការបើកចំហគោលនយោបាយសន្តិសុខរបស់កម្ពុជា ហើយក៏រួមចំណែកដល់ការជំរុញការផ្លាស់ប្ដូរវិស័យការពារជាតិរវាងកម្ពុជា និងជប៉ុនផងដែរ។ គឺជាការបញ្ជាក់របស់លោកនាយអនុព័ន្ធយោធាជប៉ុន ក្នុងជំនួបកាលពីល្ងាចថ្ងៃទី១៨ ខែមីនា ដដែល៕
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១ ថ្ងៃ agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


