ផ្លូវ​មួយ​ខ្សែ​ ត​ភ្ជាប់​ពី​ភូមិ​ឆ្នុកទ្រូ ទៅ​ភូមិ​យុគ​ន្ឋ​រ​ បាន​ជួសជុល​កែលំអ​រួចរាល់​ ១០០%​ ហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្លូវ​មួយ​ខ្សែ​ ត​ភ្ជាប់​ពី​ភូមិ​ឆ្នុកទ្រូ ទៅ​ភូមិ​យុគ​ន្ឋ​រ​ បាន​ជួសជុល​កែលំអ​រួចរាល់​ ១០០%​ ហើយ

បានផុស

នៅ

​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជាង​២​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​ឆ្នុកទ្រូ ទៅ​ភូមិ​យុគ​ន្ឋ​រ ស្ថិតក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ បាន​ជួសជុល​កែ​លំអ​រួចរាល់​ជា​ស្ថាពរ​ហើយ នៅ​ដើមខែ​មិថុនា​នេះ។ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២១ នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សាំង គីម​ស៊ន មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ បានបញ្ជាក់​ឲ្យ​ដឹងថា ផ្លូវ​មួយ​ខ្សែ​នេះ​បាន​ត​ភ្ជាប់​ពីភូមិ​ឆ្នុកទ្រូ ទៅ​ភូមិ​យុគ​ន្ឋ​រ មាន​ប្រ​វែង ២៣៥០ ម៉ែត្រ បាន​ជួលជុល​កែលំអ​រួចរាល់​ហើយ ដែល​បិទ​គម្រោង កាលពីដើម​ខែមិថុនា ឆ្នាំ​២០២១នេះ ដោយ​ចំណាយ​ថវិកា​មូលនិធិ​ឃុំ មាន​ទឹកប្រាក់​ជាង ១២០​លាន​រៀល។ ការ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ ដើម្បី​សម្រួល​ចរាចរណ៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ប្រជាពលរដ្ឋ ​ដែល​បាន​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក ឱ្យមក​រស់នៅ​លើគោក ក្នុងនោះ​ក៏បាន​លើក​ឲ្យ​ផុត​ទឹក និង​មាន​ទទឹង ៦​ម៉ែត្រ​ធំ​ជាង​មុន​ផងដែរ។​

​លោក​មេឃុំ​ឆ្នុកទ្រូ បាន​បន្តថា កន្លងមក​ប្រជាពលរដ្ឋ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក មក​រស់នៅ​លើគោក ម្តុំ​ចំណុច​តា​ទាំង តាម​បណ្តោយ​ផ្លូវ​ត​ភ្ជាប់​រវាង​ភូមិ​ឆ្នុកទ្រូ និង​ភូមិ​យុគ​ន្ឋ​រ​នេះ​ បាន​ជួប​ការលំបាក ដោយ​ពេល​ខែវស្សាផ្លូវ​ចំណុច​នេះ​លិច​ទឹក មិន​អាច​ធ្វើដំណើរ​បាន ហើយ​ផ្លូវ​ក៏​មាន​ការរួម​តូច​ផង​ដែរ ទើប​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ​បាន​ឯកភាពគ្នា សម្រេច​យក​ថវិកា​មូលនិធិ​ឃុំ​ជាង ១២០​លាន​រៀល កសាង​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើងវិញ។​

​លោក​មេឃុំ​ក៏បាន​រំលឹក​ផងដែរ​ថា ​ផ្លូវ​មួយ​ខ្សែ​នេះ ពី​ដើមឡើយ​គ្រាន់​តែ​ជា​ផ្លូវ​បររទេះ ដឹក​ត្រី និង​ផ្លូវ​ទៅ នេសាទ​តែប៉ុណ្ណោះ។ លុះ​ក្រោយ​មានការ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក អាជ្ញាធរ​ឃុំ​ក៏​ បាន​រៀបចំ​កសាង​ផ្លូវ​មួយ​ខ្សែ​នេះ ជា​ផ្លូវ​ដី​ស​បណ្តោះអាសន្ន ហើយ​នៅ​ពេល​បន្លាស់​ទី​របស់​ផ្ទះទឹក​របស់​ប្រជាពលរដ្ឋ ឡើង​គោកបាន​១០០%​ហើយ អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ ក៏​សម្រេច​ជួសជុល​កែលំអ​ផ្លូវ​នេះ ឱ្យមាន​ទទឹង​ធំ​ជាង​មុន និង​មាន​កម្ពស់​ខ្ពស់​ជាមុន ដែល​អាច​ធានា​បាន​ប្រើប្រាស់​ទាំង​ខែប្រាំង​និង​វស្សា៕

អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព២ នាទី មុន

អាហារ ១០ មុខនេះ ហូបសឹងរាល់ថ្ងៃមិនធុញ ថែមទាំងជួយបំប៉នសួតឲ្យរឹងមាំ នាសម័យកូវីដ

ព័ត៌មានជាតិ១១ នាទី មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភ​ថវិកា៥​ម៉ឺនដុល្លារ ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប

ព័ត៌មានជាតិ១៦ នាទី មុន

ឃាត់ខ្លួនជនសង្ស័យ៨នាក់កាប់រានដីព្រៃជាង១៥ហិកតា យកធ្វើកម្មសិទ្ធិ ខុសច្បាប់​

ព័ត៌មានជាតិ១៨ នាទី មុន

ខេត្ត​ព្រះសីហនុ​ត្រៀម​ស្ថាបនា​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី ៣​ ធានា​កុំ​ឲ្យ​មាន​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ

ព័ត៌មានជាតិ២៧ នាទី មុន

ចាប់ខ្លួនឈ្មួញទិញ លក់រថយន្តជំពាក់ប្រាក់១៥មុឺនដុល្លារចេញសែកស្អុយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services