អភិបាលខណ្ឌ​ដូនពេញ​ចុះ​ពិនិត្យ​ និង​សម្របសម្រួល​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ​ក្នុង​មូលដ្ឋាន​៥​ទីតាំង​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អភិបាលខណ្ឌ​ដូនពេញ​ចុះ​ពិនិត្យ​ និង​សម្របសម្រួល​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ​ក្នុង​មូលដ្ឋាន​៥​ទីតាំង​

បានផុស

នៅ

​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​មន្ដ្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ និង​សម្របសម្រួល ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ទាំង​៥​ទីតាំង ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​កា​ល​នា​ព្រឹក​ថ្ងៃ​ពុធ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មណ្ឌល ទាំង​៥​ទីតាំង​នោះ​រួមមាន សាលាបឋមសិក្សា​ហាំង​ង៉ោ​, សាលាបឋមសិក្សា​អនុវត្ត​, សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​ចតុមុខ​, សាលាបឋមសិក្សា​ព្រះ​នរោត្តម និង វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំ ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ​មក​ទទួលយក​វ៉ាក់សាំង​ប្រកបដោយ​សុវត្ថិភាព។

​ជាមួយគ្នា​នោះដែរ ​រដ្ឋបាល​ខណ្ឌដូនពេញ ក៏​សូម​ធ្វើការ​ផ្សព្វផ្សាយ និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ​ក្នុង​ខណ្ឌ​ដូនពេញ ដែល​មិនទាន់​បាន​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ សូម​អញ្ជើញ​មក​ចាក់​វ៉ាក់សាំង​តាម​ទីតាំង​មណ្ឌល​ដែល​រដ្ឋបាល​ខណ្ឌ និង​ក្រសួងសុខាភិបាល​បាន​កំណត់​ខាងលើ ជាពិសេស​សូម បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​មក​ទទួលយក​សេវា​ខាងលើ សូម​ប្រកាន់​ភ្ជាប់​វិធានការ​សុខាភិបាល ៣​កុំ ៣​ការពារ និង គោរព​តាម​ការណែនាំ​នាំ​របស់​គ្រូពេទ្យ​ក្រោយពេល​បាន​ចាក់​វ៉ាក់សាំង​ផង​ដែរ ដើម្បី​ធានា​បាន​ថា​បងប្អូន​ទទួលបាន​វ៉ាក់សាំង ​ដែល​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព៕

អត្ថបទ៖ ​រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

ភោជនីយដ្ឋាន​-​អាហារដ្ឋាន ដែល​អាច​ធានា​បាន​នូវ​វិធាន​សុវត្ថិភាព ផ្នែក​សុខាភិបាល អាច​ដំណើរការ អាជីវកម្ម​ជា​ប្រក្រតី និង​អាច​ទទួល​អតិថិជន​ឱ្យ​ចូល​មក​ទទួលទាន​ក្នុង​បរិ​វណ​ទីតាំង​បាន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សិទ្ធិ ឡោះ​ យក​អំណោយ​ចែក​ដល់​កម្លាំង​នគរបាល​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ដែល​កំពុង​ឈរជើង​បិទ​ខ្ទប់​ព្រំប្រទល់​ស្រុក​ថ្មពួក

ព័ត៌មានខ្លីៗ២ ម៉ោង មុន

ភ្នំពេញ​ប្រកាស​រកឃើញ​វីរុស​កូវីដ​បំប្លែង​ខ្លួន​ថ្មី ៥ នាក់​ទៀត

កូវីដ-១៩២ ម៉ោង មុន

កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩កើនឡើងដល់ជិត៨ម៉ឺននាក់ និងស្លាប់ជិត១,៥០០នាក់

កីឡា២ ម៉ោង មុន

ដឹង​អ្វី​ខ្លះ​ពី​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ ONE Strawweight  ​ថ្មី Prajanchai?

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services