សន្តិសុខសង្គម
ធ្លាក់កម្ទេចផ្កាភ្លើងចេញពីក្រុមជាងកាត់ដែកដំបូល បង្កជាអគ្គិភ័យឆេះផ្ទះ ០១ ខ្នង នៅខណ្ឌដូនពេញ
ជាងកាត់ដែកដំបូលខ្វះការប្រុងប្រយ័ត្ន ធ្លាក់កម្ទេចផ្កាភ្លើង បណ្តាលឲ្យឆេះផ្ទះឈើ ០១ ខ្នង ស្ទើរទាំងស្រុង និងសម្ភារៈមួយចំនួន ផ្អើលអស់ប្រជាពលរដ្ឋយកទឹកមកជួយពន្លត់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ៥០ នាទី ព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៥ នៅចំណុចផ្លូវបេតុង ក្រោយស្ថានទូតបារាំង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុមានជាងមួយក្រុមបានមក ផ្ទះកើតហេតុឡើងលើដំបូល ដើម្បីកាត់ដែកដំបូលជួសជុល ខណៈកំពុងកាត់ដែកដំបូល ក៏ស្រាប់តែធ្លាក់កម្ទេចផ្កាភ្លើងចុះទៅក្រោម ដែលខាងក្រោមជាផ្ទះឈើ បណ្តាលឲ្យឆាបឆេះតែម្ដង។ ភ្លាមៗ ប្រជាពលរដ្ឋបាននាំគ្នាជួយយកទឹកបាញ់ពន្លត់ ប៉ុន្តែដោយសារមានផ្សែងហុយច្រើនផង ទើបសម្រេចចិត្តប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យចុះមកអន្តរាគមន៍។

អគ្គិភ័យនេះដែរបានឆាបឆេះផ្ទះឈើប្រក់ស័ង្កសីអស់ ៥០ ភាគរយ និងសម្ភារៈមួយចំនួនធំ ព្រមទាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអស់ចំនួន ០១ គ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ។ ចំពោះមូលហេតុសមត្ថកិច្ចស្រាវជ្រាវរកឃើញថា បណ្ដាលមកពីជាងកាត់ដំបូលធ្លាក់កម្ទេចភ្លើង៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


