Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង​បញ្ជូន​ពលករ​២០​នាក់​ ទៅ​បន្ត​ធ្វើច​ត្តា​ឡី​ស័ក​តាម​បណ្តា​ខេត្ត​ចំនួន​០៤

បានផុស

នៅ

អភិបាល​ខេត្តបាត់ដំបង បាន​បញ្ជូន​ពលករ​២០​ទៀត បន្ដទៅធ្វើ​ច​ត្តា​ឡី​ស័ក​តាម​បណ្តា​ខេត្ត​ចំនួន​០៤ តាម​រថយន្ត​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មិថុនា ​ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ សឿ​ម​ ប៊ុន​រិ​ទ្ធ​ អភិបាលរង​ខេត្តបាត់ដំបង ​បាន​ឲ្យ​ដឹង​តាម​របាយការណ៍​របស់​ខ្លួន​ដែលមាន​ខ្លឹមសារ​ថា សូម​គោរព​រាយការណ៍​ជូន​ថា​នៅ​ព្រឹក​ថ្ងៃទី​១០​ ខែ​មិថុនា ​ឆ្នាំ​២០២១ ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១​វិទ្យាល័យ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់ដំបង​។

​បាន​បញ្ជូន​បងប្អូន​ពលករ​ចំនួន​២០​នាក់ ​ទៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​តាម​បណ្តា​ខេត្ត​ចំនួន​០៤​ខេត្ត​ប្រើប្រាស់​រថយន្ត​ចំនួន​១​គ្រឿង​ដឹកជញ្ជូន​ពលករ​ទាំង​២០​នាក់ ​ទៅកាន់​គោលដៅ​ខេត្ត​ចំនួន​០៤​ផ្សេងៗ​ពីគ្នា​ ដើម្បី​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​។

ប្រភព​ខាងលើ​បន្ត​ថា បណ្តា​ខេត្ត​ទាំង​០៤​ដែល​ត្រូវ​បញ្ជូន​ពលករ​ខាងលើ​ទៅ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​រួមមាន​ខេត្តបន្ទាយមានជ័យ​០៣​នាក់ ខេត្តសៀមរាប​១០​ចំនួន​នាក់ ខេត្ត​ត្បូងឃ្មុំ​ចំនួន​០១​នាក់​និង​ខេត្តព្រៃវែង​០៦​នាក់​សរុប​២០​នាក់​ តាមរយៈ​រថយន្ត​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩​នៃ​យោធភូមិភាគ​ទី​៥៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម