ដុត​បំផ្លាញ​កម្ទេច​មី​ជិត​៤០០គីឡូ នៅ​ខេត្ត​បន្ទាយមានជ័យ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ដុត​បំផ្លាញ​កម្ទេច​មី​ជិត​៤០០គីឡូ នៅ​ខេត្ត​បន្ទាយមានជ័យ

Published

on

​កម្ទេច​មី​ជិត​ ៤០០គីឡូក្រាម ​ត្រូវ​បាន​ធ្វើ​ការ​ដុត​កម្ទេច​ចោល នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ឋិត​ភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្ត​បន្ទាយមានជ័យ​ (​ហៅ ក​.​ប​.​ប​)​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ទំនិញ​កម្ទេច​មី​ខូចគុណភាព​ ដែល​ត្រូវ​ដុត​បំផ្លាញ​ចោល​មាន​ទម្ងន់​សរុប​៣៩០​គីឡូក្រាម ​ត្រូវ​បាន​ការ​អនុញ្ញាត​ពី​ឯក​ឧត្តម​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ ដោយ​សហការ​ជា​មួយ​ម​ន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដកហូត​ចាប់​តាំងពី​នៅ​ខែ​តុលា​ ដល់​វិច្ឆិកា ឆ្នាំ​២០២០​ នៅ​តាម​ផ្សារ​និង​ឃ្លាំង​ទំនិញ​ ដែល​ដឹក​ចូល​តាម​រ៉ឺម៉ក​ម៉ូតូ​នាំចូល​ពី​ប្រទេស​ថៃ​ តាម​ច្រក​របៀង​ខុសច្បាប់​ជាប់​ជាយដែន​ភូមិ​សាស្ត្រ​ស្រុក​អូរជ្រៅ​ និង​ក្រុង​ប៉ោយប៉ែត​។​

លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​បញ្ជាក់​ទៀត​ថា កម្ទេច​មី​ខូចគុណភាព​នេះ ​ជា​​កម្ទេច​មី​ ដែល​ច្រក​សេសសល់​(​ជា​កាកសំណល់​ ដែល​គ្មាន​អនាម័យ​)​ខុស​បច្ចេកទេស​ ដែល​នាំ​ខូចគុណភាព ដែល​ប៉ះ​ពាល់​សុខភាព​ ដល់​អ្នក​បរិភោគ​ប្រឈម​គ្រោះថ្នាក់​ជាពិសេស​ក្មេងៗ​ទិញ​បរិភោគ​។ ជា​មួយ​គ្នា​នេះ ​លោក​ប្រធាន​(​កប​ប​)​សូម​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​ជួយ​ផ្សព្វផ្សាយ​ដល់​អាជីវករ ប្រជាពលរដ្ឋ​ឲ្យ​ពួកគាត់​យល់​ពី​អ្វី​ ដែល​ខូចគុណភាព​និង​អ្វី​ដែល​ខុសច្បាប់​ឲ្យ​គាត់​បាន​យល់​កិច្ច​ផុត​ពី​ការ​ប៉ះពាល់​សុខភាព​៕​

អត្ថបទ៖ អ​ពៅ

សូមចុចអាន៖ ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន​​ជាង ៣គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ45 mins ago

Breaking News៖ ប្រធានា​ធិបតី​​ឆាដ​ Déby​ ស្លាប់​ក្នុង​សមរភូមិ​ប្រយុទ្ធជាមួយក្រុមឧទ្ទាម

ព័ត៌មានជាតិ53 mins ago

អតីត​កីឡាករ​ជម្រើស​ជាតិ ​សុខ ​សុវណ្ណ​ ធ្វើតេស្ត​លើក​ទី​១​អវិជ្ជមាន​តែ​​សមាជិក​គ្រួសារ​៧​នាក់​ឆ្លង​កូវីដ​-19

ព័ត៌មានជាតិ1 hour ago

សម្តេច​តេ​ជោ ហ៊ុន សែន សូម​ការ​យោគយល់​ពី​ប្រជាពលរដ្ឋ​ដើម្បី​ទទួលយក​ស្បៀងអាហារ​ដែលជា​សេចក្តីត្រូវការ​ចាំបាច់​បំផុត​នៅពេលនេះ

ព័ត៌មានជាតិ1 hour ago

កម្លាំង​អាវុធហត្ថ​អំពាវនាវ​កុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចេញពីផ្ទះ​ក្នុង​ពេល​សមត្ថ​កិច្ចការ​ពារ​យ៉ាង​ម៉ឺងម៉ាត​នូវ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​

ព័ត៌មានជាតិ1 hour ago

រដ្ឋបាល​រាជធានី​ភ្នំពេញ​ បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមានកូវីដ១៩ ចំនួន២៧១នាក់​ ដើម្បី​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​ ធ្វើ​ចត្តាឡីស័កតាម​ដានសុខភាព

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services