ព័ត៌មានជាតិ
សាច់មាន់បង្កក និងគ្រឿងក្នុងបង្កក ដែលនាំចូលខុសច្បាប់ប្រមាណជាង៤តោន ត្រូវសមត្ថកិច្ចពាក់ព័ន្ធដុតបំផ្លាញចោល
ស្លាបមាន់ និងគ្រឿងក្នុងមាន់បង្កកចំនួន ២៣៩ គីឡូក្រាម ជើងទាបង្កកចំនួន ១,៦០០ គីឡូក្រាម និង ចុងស្លាបមាន់បង្កកចំនួន ២,៤០០ គីឡូក្រាម សរុបប្រមាណជា៤,២៣៩គីឡូក្រាម ស្មើនឹង៤តោន ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមនឹងសមត្ថកិច្ចពាក់ព័ន្ធសហការគ្នាដុតបំផ្លាញចោល នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។

បើតាមមន្ត្រីគយបានឱ្យដឹងថា ការដុះបំផ្លាញស្លាបមាន់ គ្រឿងក្នុងមាន់បង្កក ជើងទាបង្កក និងចុងស្លាបមាន់បង្កក នេះ គឺបានមកពីការបង្ក្រាបបានតាំងពីថ្ងៃទី២៨ និង២៩ ខែសីហាកន្លងមកនេះ។

មន្ត្រីដដែលបញ្ជាក់ទៀតថា គ្រឿងសាច់បង្កកទាំងនេះ ឈ្មួញលួចលាក់បង្កប់ក្នុងទំនិញដទៃ ដែលនាំចូលពីប្រទេសថៃ តាមផែស្ងួតដូង ខ្លះទៀត លួចលាក់ដឹកជញ្ជូនតាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និង លួចលាក់ដឹកតាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

បើតាមការពិនិត្យជាក់ស្ដែង ផលិតផលសត្វបង្កកទាំងអស់នេះ នាំចូលពីបរទេស ស្តុកទុក និងលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ និងជាផលិតផលបំណែកសាច់បង្កក ដែលក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ចាត់វិធានការផ្អាកធ្វើការនាំចូលជាបណ្ដោះអាសន្នរយៈពេល ០៦ ខែ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


