ទាហានថៃឃាត់ខ្លួនពលករខ្មែរ១០នាក់ ឆ្លងដែនខុសច្បាប់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទាហានថៃឃាត់ខ្លួនពលករខ្មែរ១០នាក់ ឆ្លងដែនខុសច្បាប់

បានផុស

នៅ

ប្រទេសថៃ៖ ពលករខ្មែរចំនួន១០នាក់ ត្រូវបានទាហានថៃចាប់ខ្លួន នៅក្បែខ្សែបន្ទាត់ព្រំដែន ខណៈពួកគេបានលបឆ្លងដែនទៅរកការងារធ្វើក្នុងខេត្តស្រះកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចណាង៉ាម ( ស្រែល្អ ) លើព្រំប្រទល់ស្រុកគោកខ្យូង និងស្រុកតាប្រាក់យ៉ា ក្នុងខេត្តស្រះកែវ។

ពលករខ្មែរចំនួន១០នាក់ ( ប្រុស៤នាក់ ) បានឆ្លងដែនចេញពីខេត្តបន្ទាយមានជ័យ ទៅរកការងារធ្វើផ្នែកកសិកម្ម ក្នុងខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែត្រូវបានកម្លាំងទាហានឈុតខ្មៅថៃលេខ ១២៥ ល្បាតតាមព្រំដែនប្រទះឃើញ។

ដោយសារស្ថានការណ៍កូវីដ-១៩ កំពុងរីករាលដាលខ្លាំង មុននឹងនាំខ្លួនយកទៅសាកសួរ និងបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ ទាហានថៃបានធ្វើការត្រួតពិនិត្យកម្តៅលើពលករខ្មែរទាំង១០នាក់ជាមុនដើម្បីទប់ស្កាត់នូវជំងឺដ៏សាហាវនេះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services