ព័ត៌មានជាតិ
ដាក់បញ្ជាឲ្យកម្លាំងចុះយាមល្បាតតាមដងទន្លេក្នុងខេត្តកណ្តាល មិនត្រូវឲ្យមានផ្ទះបណ្តែតទឹក ចូលចតជាដាច់ខាត
ភ្នំពេញ៖ អភិបាលខេត្តកណ្តាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុកតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ត្រូវចាត់វិធានការតាមនិតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ ចំពោះផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន។

ការដាក់បទបញ្ជានេះបានធ្វើឡើង ខណៈលោកបានចុះត្រួតពិនិត្យស្ថានភាពបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ នៅតាមដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកលើកដែក។
លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល បានបន្តថា « អាជ្ញាធរស្រុកកៀនស្វាយ ស្រុកល្វាឯម ស្រុកលើកដែក និងក្រុង-ស្រុកដទៃទៀត ដែលមានភូមិសាស្ត្រក្នុងខេត្តកណ្ដាល ត្រូវមានវិធានការអោយបានតឹងរឹងចំពោះផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន ត្រូវចាត់វិធានការតាមនិតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ»។

លោក អភិបាលខេត្តបានបន្ថែមថា ទន្ទឹមនឹងនោះអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវចាត់អោយមានកងកម្លាំងយាមល្បាតគ្រប់ពេលវេលា និងហាមមិនឱ្យមានបែរត្រី ផ្ទះបណ្តែតទឹកចូលចតក្នុងមូលដ្ឋានខ្លួនជាដាច់ខាត ហើយត្រូវគ្រប់គ្រងស្ថិតិ បែរត្រី ផ្ទះបណ្តែតទឹក ទាំងចាស់ទាំងថ្មីអោយបានច្បាស់លាស់ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ សំរួលដល់ផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូហ្ស៊ី ចៀសវៀងការខូខាត់ធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ ដល់សោភ័ណភាព និងសុខភាព របស់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកក្នុងទន្លេផងដែរ។
គួរបញ្ជាក់ថាកាលពីម្សិលមិញសាលារាជធានីភ្នំពេញបានចុះអនុវត្តចុះរុះរើបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅតាមបណ្តាខណ្ឌនៅតាមដងទន្លេមេគង្គ ទន្លេបាសាក់និងទន្លេចតុមុខដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹកជាដើម៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ