លោកខាន់ សុវណ្ណឆ្លើយតបសមាគមចិញ្ចឹមត្រី ដែលថាលោកមើលងាយពលរដ្ឋខ្មែរមិន​ចេះ​ចិញ្ចឹម​ត្រី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោកខាន់ សុវណ្ណឆ្លើយតបសមាគមចិញ្ចឹមត្រី ដែលថាលោកមើលងាយពលរដ្ឋខ្មែរមិន​ចេះ​ចិញ្ចឹម​ត្រី

បានផុស

នៅ

លោក ខាន់ សុវណ្ណ អ្នកលេងហ្វេសប៊ុក ហើយតាំងខ្លួនជាម្ចាស់កម្មវិធីអង្គព្រោកប្រាជ្ញ នៅរសៀលថ្ងៃទី ១៤ ខែមិថុនានេះ​បានជំរុញឱ្យសមាគមអ្នកចិញ្ចឹមត្រី ប្ដឹងទៅស្ថាប័នតុលាការស្វែងរកកំហុសរបស់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានប្រាប់ឱ្យសមាគមអ្នកចិញ្ចឹមត្រីស្ដាប់នាទីអង្គព្រោកប្រាជ្ញរបស់លោកពីដើមដល់ចប់ពីគោលបំណងពិតប្រាកដរបស់លោក។

លោកថា ប្រសិនបើសមាគម យល់ឃើញថាអ្វីដែលលោកបានលើកឡើងវាប៉ះពាល់ដល់កិត្តិយសខ្មែរ សុំឱ្យទៅប្ដឹងដល់ស្ថាប័នតុលាកា ហើយប្រសិនបើតុលាការរកឃើញថាមានកំហុស លោកតំណាងឱ្យអង្គព្រោកប្រាជ្ញ នឹងធ្វើការសុំទោស ព្រមទាំងបិទនាទីរបស់លោកចោលតែម្ដង។

សមាគមអ្នកចិញ្ចឹមត្រី ឬសមាគមវារីវប្បករនៅកម្ពុជា នៅថ្ងៃទី ១៤ ខែមិថុនានេះ បានចេញសេច​ក្ដីថ្លែង​ការណ៍មួយថ្កោលទោស លោក ខាន់ សុវណ្ណ អ្នកលេងហ្វេសប៊ុក ដែលបានប្រមាថ​មើល​ងាយ​ជាតិសាសន៍ខ្មែរថាខ្មែរមិនចេះចិញ្ចឹមត្រី។​

សមាគមវារីវប្បករនៅកម្ពុជា ចាត់ទុកសម្ដីបែប​នេះជាការប្រមាថមើលងាយជាតិសាសន៍ខ្មែរ ជា​សម្ដីរើសអើង និងគ្មានមូល​ដ្ឋានច្បាស់លាស់ ព្រម​ទាំងគ្មានការទទួលខុសត្រូវ ដែលជាចរិតគួរ​ឱ្យ​ស្អប់ខ្ពើម។

តាមរយៈហ្វេសប៊ុកឡាយ នៅថ្ងៃទី ១១ ខែមិថុនា លោក ខាន់ សុវណ្ណ បានស្រែកថាពលរដ្ឋខ្មែរ មិនចេះចិញ្ចឹមត្រី ហើយថា ប្រសិនបើគ្មានអ្នកចិញ្ចឹមត្រីក្នុងបែនៅក្នុងទន្លេទេ ខ្មែរនឹងគ្មានអ្វីបរិភោគ។

សមាគមវារីវប្បករនៅកម្ពុជា បានចេញមុខថ្កោលទោសភាសារ និងពាក្យសម្ដីប្រមាថ របស់លោក ខណ្ឌ​សុវណ្ណ បែបនេះដែលជាការប្រមាថមើលងាយដល់ជាតិសាសន៍ខ្មែរ និង អំពាវនាវដល់​ស្ថាប័ន​មានសមត្ថកិច្ច ចាត់វិធានការសម្ដីអគតិ និង​ចរឹក​គួរឱ្យស្អប់ខ្ពើម ហើយបុគ្គរូបនេះ ត្រូវតែចេញមុខបំភ្លឺ និងសុំទោសជាសាធារណៈ ដោយ​មិន​លើក​លែង​ឡើយ។

(ទស្សនា វីដេអូ)

បើតាមសមាគមវារីវប្បករនៅកម្ពុជា បច្ចុប្បន្នមានបងប្អូន សមាគមវារីវប្បករ​ដែលជាជនជាតិ​ខ្មែររាប់​ពាន់​នាក់នៅទូទាំងប្រទេស កំពុង​ប្រកបមុខរបរក្នុងវិស័យសមាគមវារីវប្បកម្ម ប្រកបដោយ​បច្ចេកទេសត្រឹមត្រូវ មានសមត្ថភាព​ខ្ពស់ ផលិត​បានជលផលច្រើនប្រភេទ ប្រកបដោយគុណភាព​ល្អ ហើយផលិតបានគ្រប់គ្រាន់ សម្រាប់​ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទៀងទាត់។

អាជ្ញាធររាជធានីភ្នំពេញ បានចុះអនុវត្តរុះរើបែត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយ ក្នុង​នោះ​នៅភូមិសាស្ត្រខណ្ឌឫស្សីកែវ មានផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រី ចំនួន ៤៦៥ ស្មើនឹង ៨០ភាគរយ សង្កាត់សំរោងបាន ៦៣បែ និងចល័តចេញ ៥១ បែស្មើនឹង ៨១% សង្កាត់ព្រែក​ព្នៅ​បាន​រុះរើ២៥៩បែ និងចល័ចេញ១៩៩៣បែស្មើនឹង ៧៤% ខណ្ឌច្បារអំពៅ ៩០%៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩១៥ នាទី មុន

ការចាក់​វ៉ាក់សាំង​លើ​កុមារ នឹង​ចាប់ផ្តើម​ពី​ភ្នំពេញ តាម​យុទ្ធសាស្ត្រ​ផ្កា​រីក ដែល​ធ្លាប់​បានធ្វើ​កន្លងមក

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្ត​រតនគិរី រក​ឃើញ និង​បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ម្នាក់​នៅក្នុង​ខេត្ត កើនឡើង​ដល់​៦៤៩​នាក់​ហើយ

កូវីដ-១៩២ ម៉ោង មុន

ខេត្តឧត្ដរមានជ័យ ប្រកាស​រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​១៦៥​ករណី​បន្ថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

សស​យក ខេត្តស្វាយរៀង ប្រគល់​ម៉ាស និង​អាល់កុល​មួយចំនួន ជូន​ដល់​សមាគម​សម្ព័ន្ធ​យុវជន​វៀតណាម​ខេត្ត​តៃ​នី​ញ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

កូវីដ-១៩២ ម៉ោង មុន

វ៉ាក់សាំង AstraZeneca ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​ដឹក​មកដល់​កម្ពុជា​ហើយ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services