ព័ត៌មានជាតិ
ច្រកទ្វារព្រំដែន ៩ កន្លែងជាប់ ៩ ខេត្ត ត្រៀមដំឡើងជាច្រកព្រំដែនអន្តរជាតិ
រហូតមកដល់ពេលនេះ កម្ពុជាមានច្រកទ្វារព្រំដែនសម្រាប់ទំនាក់ទំនងក្រៅប្រទេសចំនួន ៨៣ កន្លែង ដែលមានទាំងច្រកទ្វារព្រំដែនគោក ព្រំដែនទឹក និងអាកាស។ នេះបើយោងតាមឯកសាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃគិតត្រឹមឆ្នាំ២០២០។

ដោយឡែក មានច្រកទ្វារព្រំដែនចំនួន ០៩ កន្លែង ជាប់ខេត្តចំនួន ០៩ ដែលរដ្ឋាភិបាលកំពុងសម្រេចត្រៀមដំឡើងទៅជាច្រកព្រំដែនអន្តរជាតិនៅពេលខាងមុខ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។
ច្រកទ្វារទាំង ០៩ កន្លែងដែលគ្រោងដំឡើងជាច្រកទ្វារអន្តរជាតិរួមមាន៖
-ច្រកទ្វារទ្វេភាគី ដា (ខេត្តត្បូងឃ្មុំ)
-ច្រកទ្វារតំបន់ សំរោង (ខេត្តស្វាយរៀង)
-ច្រកទ្វារ ស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ)
-ច្រកទ្វារតំបន់ ជប់គគីរ (ខេត្តឧត្តរមានជ័យ)
-ច្រកទ្វារតំបន់ អានសេះ (ខេត្តព្រះវិហារ)
-ច្រកទ្វារតំបន់ ផ្លូវ ៥៦ (ថ្មដា) (ខេត្តពោធិ៍សាត់)
-ច្រកទ្វារទ្វេភាគី ជ្រៃធំ (ខេត្តកណ្តាល)
-ច្រកទ្វារ ម៉ឺនជ័យ (ខេត្តព្រៃវែង)
-កំពង់ផែ កែប (ខេត្តកែប)
ព័ត៌មានលម្អិតទាក់ទងឈ្មោះច្រកទ្វារព្រំដែនទាំង ៨៣ កន្លែងនៅទូទាំងប្រទេស កម្ពុជាថ្មីនឹងផ្សាយជូននៅថ្ងៃស្អែកបន្តទៀត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ