ព័ត៌មានជាតិ
រដ្ឋមន្ត្រីកម្ពុជា-ថៃ ត្រៀមទស្សនកិច្ចរួមគ្នានៅការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ នេះ បានបើកកិច្ចប្រជុំមួយ ស្ដីពីការត្រៀមរៀបចំដំណើរទស្សនកិច្ចរួមគ្នាថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យមើលការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២។

លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំដំណើរទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យមើលការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង មន្រ្តីគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២ គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីភាគីថៃបានពិនិត្យពិចារណាលើសំណើរបស់កម្ពុជាឱ្យមានការបើកប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានមិត្តភាពកម្ពុជា-ថៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលបញ្ចៀសចរាចរណ៍របស់រថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងថៃ ក៏ដូចជាដើម្បីជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត នាពេលបច្ចុប្បន្នផងដែរ។

អង្គប្រជុំបានពិភាក្សាលម្អិតអំពីវឌ្ឍនភាពនៃការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា៥៤% វឌ្ឍនភាព និងការសាងសង់បញ្ចប់ផ្លូវវាងស្នែងក្របី ទីលានចំណតយានយន្ត ការិយាល័យកុងតឺន័រ(ចំនួន០៧ ) បង្គន់អនាម័យ (០២) ការចុះត្រួតពិនិត្យជាមុនដើម្បីសម្អាត និងរៀបចំទីតាំងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ ការរៀបចំលំហូរចរាចណ៍ និងក្បួនគណៈប្រតិភូឆ្លងកាត់ពីទឹកដីថៃតាមច្រកទ្វារប៉ោយប៉ែត-អារញ្ញប្រាថេត ការរៀបចំខ្លឹមសារឯកសារសង្ខេបគម្រោងសម្រាប់គណៈប្រតិភូ និងជំនួយស្មារតីសម្រាប់ថ្នាក់ដឹកនាំ ការបែងចែកតួនាទី និងភារកិច្ចក្រុមការងារទទួលបន្ទុករៀបចំក្រុមការងារទទួលបន្ទុកការងារសម្របសម្រួលជាមួយភាគីថៃ ការងារដែលនៅសេសសល់មិនទាន់សម្រេចរវាងភាគីប្រទេសទាំងពីរ និងការអញ្ជើញតំណាងក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមដំណើរទស្សនកិច្ចនេះផងដែរ។
លោកស្រីរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានលើកឡើងបន្ថែម និងសង្កត់ធ្ងន់លើចំនុចសំខាន់ៗមួយ ចំនួននៃកិច្ចប្រជុំដែលរួមមាន៖ ការរៀបចំឯកសារ និងការរចនាប្លង់ពាក់ព័ន្ធដើម្បីចែកជូនគណៈប្រតិភូក្នុង ពេលបំពេញទស្សនកិច្ច ដើម្បីពិនិត្យមើលលើការរៀបចំសំណង់ទាំងមូល និងការរៀបចំជំនួយស្មារតី សម្រាប់ថ្នាក់ដឹកនាំពិនិត្យ។
លោកស្រីក៏បានស្នើឱ្យបញ្ចូលបញ្ហាសេសសល់ និងមតិយោបល់ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំ នេះទៅក្នុងជំនួយស្មារតី ដើម្បីដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រីពិនិត្យដើម្បីត្រៀមក្នុងករណីត្រូវលើកឡើងជាមួយភាគីថៃ ឬដើម្បីយកទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


