ព័ត៌មានជាតិ
ក្រសួងគ្រោងចំណាយថវិកាជិត៥០០លានដុល្លារ អភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រោងនឹងចំណាយថវិកាប្រមាណជិត៥០០លានដុល្លារដើម្បីអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ( TVET)នៅកម្ពុជាសម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត ។

ថ្លែងក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ លើកទី៤ តាមរយៈប្រព័ន្ធអនឡាញនៅព្រឹកថ្ងៃទី១៥មិថុនានេះ លោក បណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គម្រោងថវិកាប្រមាណ៤៩៣ លានដុល្លារសម្រាប់ឆ្នាំ២០២១ដល់ឆ្នាំ២០២៥នេះ គឺផ្ដោតលើយុទ្ធសាស្ត្រចំនួន៤គឺទី១. ការកសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ។ ទី២. ការបំពាក់ឧបករណ៍បរិក្ខារនិងសម្ភារៈបណ្ដុះបណ្ដាល ។ ទី៣. ការពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រប់គ្រងមន្ត្រីជំនាញនិងគ្រូបច្ចេកទេសនិង ទី៤. ការបង្កើនបរិមាណនិងគុណភាពជំនាញបច្ចេកទេសនិងវិជ្ជាជីវៈប្រកបដោយបរិយាបន្នយេនឌ័រ។

លោក រដ្ឋមន្ត្រីបាន ចាត់ទុក ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសព្រមទាំងការបង្កើតនិងទទួលបានការងារធ្វើកាន់តែល្អនិងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាជនម្នាក់ម្នាក់ដើម្បីប្រែក្លាយប្ដីសុបិន្តក្នុងការផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការសិក្សាពេញមួយជីវិតទៅជាការពិត។
លោក រដ្ឋមន្ត្រី បានបន្តទៀតថា ហេតុដូច្នេះហើយទើប រដ្ឋាភិបាលបានកំពុងធ្វើការកែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំវិជ្ជាជីវៈបណ្ដាលបច្ចេកទេសដើម្បីបង្កើតឲ្យមានប្រព័ន្ធឯកភាពអាចឆ្លងទៅមកបានដោយងាយស្រួលនឹងបើកឱកាសអាចធ្វើការសម្រេចចិត្តសិក្សានៅពេលណាទីកន្លែងណានិងវិធីណាក៏បានស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋម្នាក់ៗ។

លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា ជាងនេះទៀតរដ្ឋាភិបាលបានប្រារព្វទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា TVET DAY នៅថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងផ្នែកឯកជនឱ្យបានយល់ដឹងពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។
លោក រដ្ឋមន្ត្រី បានគួសបញ្ជាក់ទៀតថា ជាលទ្ធផលក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះមានសិក្ខាកាមសិស្សនិស្សិតនិងកម្មករនិយោជិតប្រមាណជាង២០ម៉ឺននាក់បានទទួលការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈរយៈពេលខ្លីរយៈពេលវែងនិងការហ្វឹកហ្វឺនកូនជាងលើមុខជំនាញឧស្សាហកម្មពាណិជ្ជកម្ម បច្ចេ កទេសសិប្បកម្មសេវាកម្មទេសចរណ៍និងកសិកម្មជាដើម៕
សំអឿន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


