Connect with us

ព័ត៌មានជាតិ

​ប្រវត្តិ​​​នាយកវិទ្យាស្ថានតេជោ​សែន សាធារណការ ធ្លាប់​បួស​ជា​ព្រះសង្ឃជិត ២០ ឆ្នាំ​ បាន​បញ្ចប់​​​បរិញ្ញាបត្រ​ដល់​ទៅ​​ពីរ​ពី​អាមេរិក

បានផុស

នៅ

ព្រះមហាក្សត្រព្រះបាទ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងលោក ហឿន សំនៀង ជានាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការ​បង្ហាញ​ពី​ជីវប្រវត្តិ​នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ធ្លាប់​បួស​ជា​ព្រះសង្ឃ និង​បាន​បញ្ចប់​ថ្នាក់បរិញ្ញាបត្រ​ចំនួន​ពីរ​នៅ​សាកលវិទ្យាល័យ​ពីរ​នៅ​អាមេរិក។

លោក ហឿន សំនៀង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ជាន់ខ្ពស់ជំនាញរដ្ឋបាលសាធារណ: ពី​សកលវិទ្យាល័យ​ហាវឺដ (Harvard University, Kennedy School of Governemnt 2013) សហរដ្ឋអាមេរិក និងបរិញ្ញាបត្រជំនាញគ្រប់គ្រង​ពីសាកលវិទ្យាល័យសិនអែមប្រុស (St. Ambrose University) រដ្ឋអាយូវ៉ា សហរដ្ឋអាមេរិក។ កាលនោះ លោកនៅជាព្រះសង្ឃនៅឡើយ។

លោក ហឿន សំនៀង ជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិសមាគមជីវិត និងក្តីសង្ឃឹម មានទីតាំងនៅវត្តដំណាក់ ខេត្តសៀមរាប ដែលបានជួយកុមារកំព្រា កុមារគ្រួសារក្រីក្រ យុវជនយុវតី ស្ត្រីរងគ្រោះ និងងាយរងគ្រោះ ឱ្យមានជំនាញ និងបានចូលរៀនសិក្សាចប់ថ្នាក់ឧត្តមសិក្សា តាមរយ:គម្រោងនានារបស់សមាគម រួមមានសាលាបណ្តុះបណ្តាលវិជ្ជាជីវ:កាត់ដេរ គម្រោងលើកកំពស់សម្រាប់សិស្សស្រីក្រីក្រកម្រិតវិទ្យាល័យ សាលាភាសារបរទេសវត្ដដំណាក់ ភូមិកុមារអភិវឌ្ឍន៍(មណ្ឌលក្មេងកំព្រា) និងគម្រោងអាហារូបករណ៍សម្រាប់ព្រះសង្ឃ។

សូមបញ្ជាក់ដែរថា វិទ្យាស្ថានតេជោសែនសាធារណាការ និងដឹកជញ្ជូន ជាវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាងសង់ផ្លូវ និងស្ពាន ក៏ដូចហេដ្ឋារចនាសម្ព័ន្ធនានាលើកដំបូងនៅកម្ពុជា ដែល​បាន​បើក​សម្ពោធជាផ្លូវការ​នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន។

វិទ្យាស្ថាននេះ នឹងបង្កើតបាននូវធនធានមនុស្សថ្មីលើជំនាញសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ក៏ដូចជាកំពង់ផែជាដើម ហើយ​រយៈពេល៤ ទៅ៥ឆ្នាំក្រោយ កម្ពុជានឹងមានវិស្វករជាកូនខ្មែរកាន់តែច្រើនសម្រាប់សាងសង់ផ្លូវថ្នល់ និងស្ពានដោយខ្លួនឯង។

ដំណើរការ​បណ្តុះបណ្តាល​នៅ​វិទ្យាស្ថាន​តេជោ​សាធារណការ និង​ដឹក​ជញ្ជូន ​ក៏​មាន​ការ​សហការ​ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការអប់រំ។ បន្ថែមពីលើនោះ វិទ្យាស្ថានបានប្រមូលសាស្ត្រាចារ្យជំនាញមកបណ្តុះបណ្តាល និងបំពាក់ប្រព័ន្ធបច្ចេកទំនើបៗក្នុងការផ្តល់ចំណេះដឹងដល់និស្សិត។ វិទ្យាស្ថាន បានបង្កើតឱ្យឧបករណ៍ សម្ភារ និងមន្ទីរពិសោធន៍លើវិស័យស្ពាន និងថ្នល់ សម្រាប់ផ្តល់នូវការយល់ដឹងដល់និស្សិតឱ្យកាន់តែប្រសើរផងដែរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម