Connect with us

ព័ត៌មានអន្ដរជាតិ

ប្រាក់ចំណូល Huawei កើនដល់ជិត ១២០ ប៊ីលាន​ដុល្លារ ឆ្នាំមុន

បានផុស

នៅ

ក្រុមហ៊ុនបច្ចេកវិទ្យា​ចិន​ Huawei បាន​រាយការណ៍ពីកំណើន​ប្រាក់ចំណូលជិត​ដល់​កម្រិតកំណត់ត្រា ប្រមាណជិត ១២០ ប៊ីលាន​ដុល្លារ កាលពីឆ្នាំ ២០២៤ ដែល​ជំរុញ​ដោយ​កំណើន​អាជីវកម្មទូរគមនាគមន៍ និង​ទំនិញសម្រាប់អ្នកប្រើប្រាស់។ នេះបើតាម​ការចុះផ្សាយរបស់​បណ្ដាញទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Huawei បានរាយការណ៍ថា ប្រាក់ចំណូលសម្រាប់ឆ្នាំ ២០២៤ នៃ ៨៦២,១ ប៊ីលាន​យន់ចិន (១១៨,២ ប៊ីលាន​ដុល្លារ) ដោយ​កើនឡើង​ ២២,៤ ភាគរយ ធៀប​នឹង​ឆ្នាំ ២០២៣។​ ​នេះ​គឺជាតួលេខប្រាក់ចំណូលខ្ពស់បំផុតទី ២ របស់ក្រុមហ៊ុន​ ​ធៀប​នឹង​កំណត់ត្រា ៨៩១,៤ ប៊ីលាន​យន់ នៅឆ្នាំ ២០២០។ ​

យ៉ាងណាមិញ​ ប្រាក់ចំណេញសុទ្ធបានធ្លាក់ចុះមកនៅត្រឹម ៦២,៦ ប៊ីលាន​យន់ ឬ​ប្រមាណ ២៨ ភាគរយ ធៀប​នឹង​ឆ្នាំ ២០២៣ ដោយ​ក្រុមហ៊ុនអះអាងថា​ វា​បណ្ដាល​មក​ពីកំណើននៃការវិនិយោគរបស់​ក្រុមហ៊ុន។

​គួរគូស​បញ្ជាក់ថា នាពេល​កន្លង​មក ក្រុមហ៊ុន Huawei ព្យាយាមសម្របអាជីវកម្មរបស់ខ្លួន ដើម្បីដោះស្រាយជាមួយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបានរឹតបន្តឹងក្រុមហ៊ុនចិន​នានា​ ពីការ​ប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗ រួមមាន​បន្ទះឈីប​ជាដើម​។​

ក្រុមហ៊ុន Huawei បានចំណាយប្រាក់ប្រមាណ ១៧៩,៧ ប៊ីលាន​យន់ លើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ឆ្នាំមុន​ ដែលស្មើនឹង ២០,៨ ភាគរយ នៃចំណូលរបស់​ខ្លួន។ ​នោះគឺខ្ពស់ជាងតួលេខ R&D ១៦៤,៧ ប៊ីលានយន់ ដែលក្រុមហ៊ុន​បាន​ចំណាយ​ក្នុងឆ្នាំ ២០២៣។ ​ក្រុមហ៊ុន Huawei បាននិងកំពុងធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួនតាម​ផ្នែកនានា រួមទាំងមជ្ឈមណ្ឌលទិន្នន័យសម្រាប់បញ្ញាសិប្បនិម្មិត (AI), បច្ចេកវិទ្យាពពក និង​បច្ចេកវិទ្យារថយន្តជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម