Connect with us

ព័ត៌មានជាតិ

អតីតនាយកវិទ្យាស្ថានតេជោសែន សាធារណការ ក្លាយជាប្រធានក្រុមអ្នកនាំពាក្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

បានផុស

នៅ

លោក ហឿន សំនៀង អតីត​នាយកវិទ្យាស្ថានតេជោសែន​សាធារណការ​និង​ដឹកជញ្ជូន ត្រូវ​បានតែងតាំងជាប្រធានក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហឿន សំនៀង ជា​បញ្ញវន្ត​បញ្ចប់ការ​សិក្សា​នៅ​សាលាហាវឺដដ៏ល្បីនៅ​អាមេរិក។ លោក​ក៏ជា​អតីត​អ្នក​បួសធ្លាប់​បួស​រៀនជ្រៅជ្រះផ្នែក​ព្រះពុទ្ធសាសនាជាច្រើន​ឆ្នាំ​។

មុនទទួលបានការតែងតាំងជា​​ប្រធានក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ហឿន សំនៀង ធ្លាប់បម្រើការងារ​​ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃ​ក្រសួងសាធារណការ និងដឹកជញ្ជូន ជានាយករងខុទ្ទកាល័យលោក ស៊ុន ចាន់ថុល អតីត​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង​ជានាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុង​ពេល​ដែល​លោក​ស៊ុន ចាន់ថុល ដឹកនាំជា​រដ្ឋមន្រ្តី​នៅក្រសួងសាធារណការ​និង​ដឹកជញ្ជូន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម