ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាមណែនាំក្រុមការងារពន្លឿនការសាងសង់ច្រាំងទន្លេឱ្យបានលឿន ខណៈរដូវទឹកឡើងជិតចូលមកដល់
លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ត្រូវពន្លឿនការងារសាងសង់ឱ្យបានលឿន ព្រោះរដូវទឹកឡើងជិតឈានចូលមកដល់នាពេលខាងមុខនេះហើយ។
ការជំរុញនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ខណៈលោកបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់ច្រាំងទន្លេ ស្ថិតក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា ការចុះពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់ច្រាំងទន្លេនៅតំបន់កោះតូចប្រវែង២.០០០ម៉ែត្រ ស្ថិតក្នុងឃុំឬស្សីស្រុក និងឃុំកោះអណ្តែត នៃស្រុកស្រីសន្ធរ និងឃុំសូរគង ស្រុកកងមាសនេះ គឺដើម្បីត្រៀមលក្ខណ:ការពារច្រាំងទន្លេកុំឲ្យបាក់ស្រុតបន្ថែមទៀត ខណ:រដូវវទឹកឡើងជិតចូលមកដល់នាពេលខាងមុខនេះហើយ។
លោកអភិបាលខេត្តបានណែនាំដល់ក្រុមហ៊ុនត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ក្នុងការបូមដីកោះដុះថ្មី និងដីខ្សាច់តម្រង់ចរន្តទឹកហូរ នៅតំបន់កោះតូច ចន្លោះរវាងស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បីបញ្ចៀសការបាក់ស្រុតច្រាំងទន្លេជាថ្មី។
គួរបញ្ចាក់ថា ក្រុមហ៊ុន រីវើសាយឌីវេឡុបម៉ិន ឯ.ក បានទទួលសិទ្ធក្នុងការសាងសង់ច្រាំងទន្លេ នៅតំបន់កោះតូចប្រវែង២.០០០ម៉ែត្រ ស្ថិតក្នុងឃុំឬស្សីស្រុក និងឃុំកោះអណ្តែត នៃស្រុកស្រីសន្ធរ និងឃុំសូរគង ស្រុកកងមាស ដើម្បីត្រៀមលក្ខណ:ការពារច្រាំងទន្លេកុំឲ្យបាក់ ខណ:រដូវទឹកឡើង។

បើតាមការបញ្ជាក់ពីអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន រីវើសាយឌីវេឡុបម៉ិន ឯ.ក បានឲ្យដឹងថា ចំពោះគម្រោងការសាងសង់ច្រាំងទន្លេនេះ ក្រុមការងារបច្ចេកទេសបានរៀបចំបាវខ្សាច់(Geo-textile) ដើម្បីទប់ច្រាំងទន្លេប្រវែង២.០០០ម៉ែត្រ ដោយបានបូមខ្សាច់ធ្វើបាតចាប់ពីដើមខែមេសា ក្នុងជំហានទី១ ឲ្យបានកម្ពស់០៤ម៉ែត្រ និងចាប់រៀបចំបាវខ្សាច់ ហើយបន្តក្នុងជំហានទី២ ឲ្យបាន៨,៥ ម៉ែត្រ ស្មើនឹង៥០% នៃកម្ពស់ច្រាំងទន្លេ រួចត្រូវបន្តធ្វើជំហានទី៣ ទៀតរហូតដល់កម្ពស់១២ ម៉ែត្រ បញ្ចប់គម្រោង ដែលស្មើនឹង៧៥% នៃកម្ពស់ច្រាំងទន្លេ។
ក្នុងនោះក្រុមហ៊ុន បានប្រើប្រាស់ទិន្នន័យមូលដ្ឋានអំពីកម្ពស់ទឹកទន្លេពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងទិន្នន័យ ផែនទីបាតទន្លេ ពីគណៈកម្មាធិការទន្លេមេគង្គផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


