ព័ត៌មានជាតិ
ពលរដ្ឋមួយរូប ឆ្ងល់សួរបើអាជីវកម្មមួយ មានអ្នកឆ្លងកូវីដ អាជ្ញាធរដោះស្រាយបែបណាខ្លះ ឬបិទតែ ១៤ ថ្ងៃរួច?
អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានឆ្លើយតបទៅការសាកសួររបស់ប្រជាពលរដ្ឋ ក្នុងករណីហាងអាជីវកម្មមួយមានបុគ្គលិកឆ្លងកូវីដ ឬប៉ះពាល់ជាមួយអ្នកឆ្លងកូវីដ១៩ តើអាជ្ញាធរនឹងមានចំណាត់ការបែបណាខ្លះ? តើគេត្រូវផ្អាកកន្លែងនោះ១៤ថ្ងៃ ឬគ្រាន់តែយកបុគ្គលិកនោះទៅចត្តាឡីស័ក ហើយយកបុគ្គលិកផ្សេងមកធ្វើជំនួស?
ឆ្លើយតបចម្ងល់នេះ អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានស្រាយបំភ្លឺថា កន្លែងដែលកើតមានការឆ្លង បើទីតាំងនោះមានហានិភ័យ ត្រូវបិទ។ ទីតាំងដែលមានអ្នកប៉ះពាល់ជាមួយអ្នកជំងឺ ត្រូវបានធ្វើតេស្ដ និងធ្វើចត្តាឡីស័កនៅផ្ទះ។
ជាមួយគ្នានេះ ទីតាំងដែលប៉ះពាល់ ក៏ត្រូវបាញ់ថ្នាំសម្លាប់មេរោគ ហើយអាចបើកដំណើរការជាមួយបុគ្គលិកដែលនៅសល់ ឬបុគ្គលិកថ្មី។
គួរបញ្ជាក់ថា កន្លងទៅនេះ ប្រមុខរដ្ឋាភិបាលបានបានផ្តល់សិទ្ធិដល់រដ្ឋអំណាចមូលដ្ឋាន អាចសម្រេចបិទអាជីវកម្មណាមួយដែលត្រូវបានរកឃើញថា មិនបានអនុវត្តតាមសេចក្តីណែនាំលើវិធានការការពារការរីករាលដាលនៃជំងឺកូវីដ-១៩។
ប្រមុខរដ្ឋាភិបាលសម្រេចតេជោ ហ៊ុន សែនបានបានថ្លែងថា អភិបាលខេត្តទាំងអស់ត្រូវតែតាមដាននិងត្រួតពិនិត្យទីតាំងអាជីវកម្មទាំងអស់រួមទាំងផ្សារនិងផ្សារទំនើប ប្រសិនបើហាងណាមួយបដិសេធ មិនអនុវត្តតាមវិធានការណ៍ សូមប្រើអំណាចជារដ្ឋឬអភិបាល ដើម្បីបិទអាជីវកម្មជាបណ្តោះអាសន្ន។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃ ២០ កុម្ភៈ បានអូសបន្លាយពេលជាង ៤ ខែ និងបានរាលដាលដល់ ២៥ ខេត្តក្រុង។ គិតត្រឹមថ្ងៃ ១៥ មិថុនា ប្រទេសកម្ពុជាមានអ្នកឆ្លងកូវីដជិត ៤ ម៉ឺននាក់ ហើយមានជនរងគ្រោះ ៣៦១ នាក់បានបាត់បង់ជីវិត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


