ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៣១ (បែកគុស-កំពង់ត្រាច) សម្រេចស្ទើរ ១០០% មន្រ្តីអះអាងធានាគុណភាពបច្ចេកទេសសាងសង់
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ ៣៣) សម្រេចបាន ៩៨,៦៨% គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នេះ។

កាលពីព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជានាយកគម្រោងស្ដារនិងលើកកម្រិតផ្លូវជាតិលេខ ៣១ អមដំណើរដោយក្រុមការងារ PMU PIU និងមានការចូលរួមពីក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ៣១ ដើម្បីឈានទៅដំណាក់កាលប្រគល់-ទទួលបណ្តោះអាសន្ននាពេលខាងមុខ ខណៈគម្រោងមួយនេះសម្រេចមុនកិច្ចសន្យាមួយឆ្នាំ។
យោងតាមរបាយការណ៍ពីវឌ្ឍនភាពដំណើរការសាងសង់ផ្លូវជាតិលេខ ៣១ ការងារអ៊ុតកៅស៊ូ AC ទាំង ២ ស្រទាប់ បានបញ្ចប់ ១០០ ភាគរយ។ ចំពោះការងារបំពាក់សម្ភារៈសុវត្តិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ។




ក្នុងពេលចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ លោក ខាន់ ម៉ាណេរ បានអះអាងពីការធានាកម្រិតគុណភាពស្តង់ដារបច្ចេកទេសខ្ពស់នៃការសាងសង់ផ្លូវជាតិលេខ ៣១ ខណៈដែលលោកតែងតែចុះជាប់ផ្ទាល់ជាប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


