ព័ត៌មានជាតិ
សមត្ថកិច្ចចាប់ខ្លួន ឧកញ៉ាម្នាក់ករណីឆបោកលុយ១០ម៉ឺនដុល្លារ
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានចាប់ឃាត់ខ្លួន ឧកញ៉ា ប្រាក់ ប្រាកដ ក្នុងហាងការហ្វេ និង ភោជនីយដ្ឋាន ធីមកាហ្វេ TEAM (TEAM Coffee and Restaurant ) តាមបណ្តោយផ្លូវ ភ្នំពេញ-ហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដើម្បីសួរនាំករណីឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លារ រត់ការផ្ទេរក្របខ័ណ្ឌពីកងទ័ពទៅស្នងការរងខេត្តព្រះសីហនុ ។

តាមបណ្តឹងរបស់ស្ត្រីឈ្មោះ ចាន់ ធូ បានរៀបរាប់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឈ្មោះ ប្រាក់ ប្រាកដ បាននិយាយធានារត់ការផ្ទេរឈ្មោះតួនាទីប្តីដែលមានឈ្មោះ អេង អូន ចេញពីក្របខ័ណ្ឌកងទ័ពទៅជាក្របខ័ណ្ឌនគរបាលជាតិ ដើម្បីធ្វើជាស្នងការរងខេត្តព្រះសីហនុ ដោយពេលនោះឈ្មោះ ប្រាក់ ប្រាកដ បានទាមទារលុយរត់ការចំនួន៣០ម៉ឺនដុល្លារ ។
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានឡើងទៅភ្នំពេញ ដើម្បីទៅជួបទៅឈ្មោះ ប្រាក់ ប្រាកដ តាមការណាត់គ្នា ហើយជនរងគ្រោះបានដកលុយពីកុងធនាគារ ABA ចំនួន១០ម៉ឺនដុល្លារ ដោយពេលនោះ ឈ្មោះ ប្រាក់ វុទ្ធី ហៅ ទូច ដែលត្រូវជាកូនរបស់ឈ្មោះ ប្រាក់ ប្រាកដ ជាអ្នកដឹកជនរងគ្រោះទៅដកលុយនៅធនាគារ ដើម្បីយកមកប្រគល់អោយឈ្មោះ ប្រាក់ ប្រាកដ នៅហាងកាហ្វេ ប្រោន នៅភ្នំពេញ ។ ចំណែកលុយ២០ម៉ឺនដុល្លារ ទៀត ដែលត្រូវប្រគល់ជាលើកទី២ គឺ នៅពេលក្រោយ ដែលឈ្មោះ ប្រាក់ ប្រាកដ បានរត់ការផ្ទេរឈ្មោះតួនាទី ការងារប្តីរបស់ជនរងគ្រោះជោគជ័យចប់ជាស្ថាពរ ។

ក្រោយមកចាប់តាំងពីឈ្មោះ ប្រាក់ ប្រាកដ បានទទួលលុយសន្យាធានារត់ការផ្ទេរឈ្មោះតួនាទីការងារប្តី រួចមក ឃើញថា ឈ្មោះ ប្រាក់ ប្រាកដ ពុំបានធ្វើតាមការសន្យា ចំពោះជនងរងគ្រោះ ឡើយ គឺ ឈ្មោះ ប្រាក់ ប្រាកដ បានប្រើលេសពន្យាពេលមិនចេះចប់មិនចេះហើយ ហើយនៅពេលដែលជនរងគ្រោះដឹងថា ឈ្មោះ ប្រាក់ ប្រាកដ យកលុយហើយមិនធ្វើតាមការសន្យា គឺ ជនរងគ្រោះ បានទូរស័ព្ទទៅទារលុយមកវិញ ឈ្មោះ ប្រាក់ ប្រាកដ មិនលើកទូរស័ព្ទ មិនតប Telegram ហើយបានរត់គេចខ្លួនចេញពីផ្ទះរហូតមក៕






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ