Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តសៀមរាប បញ្ជូនជនសង្ស័យ ៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ និងគាស់ផ្ទះយ៉ាងសកម្ម

បានផុស

នៅ

ក្រុមជនសង្ស័យចំនួន ៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបធ្វើការចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួចម៉ូតូ និងគាស់ផ្ទះ យ៉ាងសកម្មក្នុងខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យចំនួន ២នាក់ ត្រូវបានសាកសួរនៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប និងបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ទៀត នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងនៅចំណុច ភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ជនសង្ស័យទាំង ០៥នាក់ រួមមាន ១/. ឈ្មោះ ឡុង គឹមលី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ២/. ឈ្មោះ លី សុផាន់ណា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៣/. ឈ្មោះ វ៉ែន រ៉ាឌី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៤/. ឈ្មោះ អ៊ូ ណាត ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៥/. ឈ្មោះ លាប បារាំង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។

ចំណែក វត្ថុតាងឃាត់បាន រួមមាន ម៉ូតូចំនួន ០៤គ្រឿង ១/. ម៉ាកស៊ុយសាគីស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ផ្លាកលេខ សៀមរាប 1E-5398 ។ ២/. ម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1J-8911 ។ ៣/. ម៉ាកហុងដាទ្រីម សេ១២៥ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1AL-7299 ។ ៤/. ម៉ាកហុងដាទ្រីម សេ១២ក ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1FL-1254 រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។

ការបង្ក្រាបនេះធ្វើឡើង នៅវេលាម៉ោង ១១៖០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានល្បាតនៅតាមបណ្តោយផ្លវ ៦០ម៉ែត្រ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ក្រោមវិធានការរបស់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង ៥នាក់ បានសារភាពដូចៗគ្នាថា ពួកគេពិតជាបានប្រព្រឹត្តអំពើលួចយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ពិតប្រាកដមែន។ សូមបញ្ជាក់ថា កម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការល្បាតជាប្រចាំ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវ ទេសចរណ៍ជាតិ-អន្តរជាតិ ក្នុងភូមិសាស្ត្រខេត្តសៀមរាប៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤១ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម