Connect with us

ព័ត៌មានជាតិ

តាមចាប់ជនសង្ស័យម្នាក់ ក្រោយឃើញភិនភាគក្នុងកាមេរ៉ាសុវត្ថិភាព​

បានផុស

នៅ

ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹងរាំង​​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ឃាត់​ខ្លួនកាលពី​វេលា​១៣​និង​៣០​នាទី​ថ្ងៃទី​២២​ ខែមិថុនា​ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ ៧៧​អឺ​០ ផ្លូវ​១៧៨​ ភូមិ​០៨​សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ ​ខណៈ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​កាលពី៤ថ្ងៃមុន។​

ជនសង្ស័យមាន​ឈ្មោះ សុខ ណាន់​ ភេទ​ប្រុស អាយុ២០​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និង​មុខរបរ មិន​ពិតប្រាកដ។​ ជនរងគ្រោះ​ឈ្មោះ ឃីម​ ខា​រី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅផ្ទះ​លេខ​៧៩ ​ភូមិ​៨​ សង្កាត់​បឹងរាំង ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ចំណែកម៉ូតូដែលម៉ាក ហុងដា​ស្កុប​ពី​ពណ៌​ខ្មៅ​ ស្លាក​លេខ ភ្នំពេញ 1FI-2527​ដែល( បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច បាន​នាំ​ជនសង្ស័យ​ទៅយក​ម៉ូតូ នៅ​កន្លែង​បញ្ចាំដើម្បី​រក្សាទុក)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បន្តថា នៅ​យប់ថ្ងៃទី​១៩​ ខែមិថុនា ​ឆ្នាំ​២០២១ វេលា​ម៉ោង១៩​និង​៣០​នាទី ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក់ ហុងដា​ស្កុប​ពី​ពណ៌​ខ្មៅ សេរី​ឆ្នាំ ២០១៤​ពាក់​ស្លាក​លេខ ភ្នំពេញ 1FI-2527 មក​ឈប់​ចត​ទុក​ម៉ូតូ នៅ​ច្រក​ឌឿងហែម​ជាប់​ផ្ទះ​មាន​ទីតាំង​ផ្ទះ​លេខ៧៧​ផ្លូវ​១៧៨​ភូមិ​០៨​សង្កាត់​បឹងរាំង​ ដោយ​ចាក់សោ ក​ ម៉ូតូ ហើយបាន​ឡើងទៅ​លើផ្ទះ​សម្រាក។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២០ ​ខែមិថុនា ​ឆ្នាំ​២០២១​វេលា​ម៉ោង​០៦​និង​៣០​នាទី​ ជនរងគ្រោះចុះមក​បើក​សោផ្ទះ​ដើម្បី​លក់ដូរ​ទើប​ដឹងថា​ បាត់​ម៉ូតូ រួច​បាន​មក​ដាក់​បណ្តឹង​នៅ​ប៉ុស្តិ៍​(​ស្រាវជ្រាវ​តាម​កា​មេ​រ៉ា​សុវត្ថិភាព​ឃើញ​ភិនភាគ​ជនសង្ស័យ​កំណត់​បាន​)​រហូតដល់​ថ្ងៃទី​២២ ​ខែមិថុនា​ ឆ្នាំ​២០២១​វេលា​ម៉ោង​១៣​និង​៣០​នាទី ទើប​ជនរងគ្រោះ​ចាប់បាន​ជន​សង្ស័យ១នាក់ នាំយកមក​ប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងរាំង​ ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម