Connect with us

សន្តិសុខសង្គម

នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ករណី​លួច​ម៉ូតូ​ពលរដ្ឋ​នៅ​ស្រុក​កន្ទាយ​ស្រី​

បានផុស

នៅ

សៀមរាប ​៖ ​កម្លាំង​នគរបាល​ខេត្តសៀមរាប សហការ​គ្នា​បង្ក្រាប​ករ​ណី​លួច​ម៉ូតូ​នៅ​ស្រុក​បន្ទាយស្រី រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​រួម​និង​វត្ថុតាង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​២១ និង​៣០​នាទី នៅ​ចំណុច​ស្ពាន​លេខ​១០​ចម្ងាយ​១០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​តា​កុះ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប មាន​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ដោយ​ប្រើ​ហិង្សា ជិះ​ម៉ូតូ​តាម​កាប់​ជនរងគ្រោះ​យក​ម៉ូតូ ។

សមត្ថកិច្ច​បន្ត​ថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ក៏ដូចជា​បទបញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្តសៀមរាប ចំពោះ​ករណី​ខាងលើ​ភ្លាម កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក នួន ស័ក្តិ​ចំរើន​រិ​ទ្ធ ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង​.​ស្រុក ធ្វើ​ការដេញ​ប្រផាប់​ចាប់​ប្រ​ភីង រហូត​ស្រាវជ្រាវ រក​ឃើញ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ស្គ​ប់​ពី សេ​១២៥ ពណ៌​ស ផលិត​ឆ្នាំ​២០២៣ ផ្លាកលេខ សៀមរាប ១AP-២៥៤៤ របស់​ជនរងគ្រោះ ដែល​ជនសង្ស័យ​យកទៅ​ផ្លុ​ង​ទុកចោល​នៅ​ចំណុច​ស្រុក​ពួក។ រហូតដល់​នៅ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បន្ត​ធ្វើ​ការស្រាវជ្រាវ ស៊ើបអង្កេត រហូត​កំណត់​មុខសញ្ញា និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​០២​នាក់​យកមក​ធ្វើការ​សាកសួរ​៖ ១-​ឈ្មោះ លឿន ឡុង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ន​រស់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ។​២-​ឈ្មោះ ឆៃ ស៊ីណា​លិ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ន​រស់នៅ​ភូមិ​បឹង សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប បាន​ឆ្លើយ​សារភាព​ថា ពួកខ្លួន​ទាំង​០២​នាក់ និង​បក្សពួក ពិតជា​បានធ្វើ​សកម្មភាព ករណី​ខាងលើនេះ ពិតប្រាកដ​មែន​។

សមត្ថកិច្ច​បន្ថែមថា នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២៤ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង មាន​កិច្ចសម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម ព្រះរាជអាជ្ញា នៃ​ខេត្ត​ទាំងពីរ បន្ត​ការស្រាវជ្រាវ​ករណី​ខាង ចុះ​ដកហូត​ម៉ូតូ​ចំនួន​០១​គ្រឿង ដែល​សង្ស័យ​លួចបាន ហើយ​យកទៅ​បញ្ចាំ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច​បន្ថែមទៀត​ថា វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៣ ផ្លាកលេខ សៀមរាប ១AQ-៥៤៧១ (​របស់​ជនរងគ្រោះ )​ម៉ូតូ​ម៉ាក​ហុងដា​ស្គ​ប់​ពី សេ​១២៥ ពណ៌​ស ឆ្នាំ​២០២៣ ផ្លាកលេខ សៀមរាប​១AP-២៥៤៤(​របស់​ជនរងគ្រោះ )​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៍​ខ្មៅ ផ្លាកលេខ សៀមរាប ១AP-០០៤០ ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ដោយ​ ៖​ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម