ព័ត៌មានជាតិ
ទូតអាមេរិក ស្វែងយល់ពីការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តកំពង់ចាម
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាមនារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីស្វែងយល់អំពីសសក្កានុពល ទេសចណ៍ ការអភិវឌ្ឍ ការងារគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា គោលបំណងដំណើរទស្សនកិច្ចនេះគឺដើម្បីស្វែងយល់អំពីការងារគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងស្វែងយល់អំពីសក្តានុពល និងការងារអភិវឌ្ឍន៍ នៅក្នុងខេត្តកំពង់ចាម។
ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ថវិកាមួយផ្នែកដល់យន្តការកូវ៉ាក់។ តាមរយៈយន្តការនេះ កម្ពុជា ក៏បានទទួលនូវវ៉ាក់សាំង សម្រាប់បង្ការជម្ងឺកូវីដ-១៩ ផងដែរ។
លោក អ៊ុន ចាន់ដា បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតថា ការគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងខេត្ត គឺបានរួមសហការគ្នាជាមួយអ្នកពាក់ព័ន្ធ ក៏ដូចជា វិស័យឯកជន។
លោកអភិបាលខេត្តបានបន្តថា ចាប់តាំងពីឆ្នាំ២០២០មក តមានបញ្ហាការគម្រាមកំហែងដោយសារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ ជាក់ស្ដែងក្នុងដំណាក់កាលចុងក្រោយនេះ ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍ ២០កុម្ភៈ មក គឺជំងឺដ៏កាចសាហាវនេះ មានការឆ្លងរាលដាលនៅក្នុងខេត្តកំពង់ចាមកាន់តែខ្លាំងឡើង ដោយសារតែ ខេត្តកំពង់ចាម មានកម្មកររោងចក្រ ក៏ដូចជាប្រជាពលរដ្ឋចំណាកស្រុកទៅធ្វើការនៅប្រទេសផ្សេងៗ ហើយបានវិលមកស្រុកកំណើតវិញ។
លោកអភិបាលខេត្តបានបន្ថែមថា ឆ្លើយតបទៅនឹងបញ្ហាកូវីដ-១៩ នាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់តែងបានសហការជាមួយអ្នកពាក់ព័ន្ធធ្វើការស្រាវជ្រាវរកអ្នកសង្ស័យ និងពាក់ព័ន្ធធ្វើតេស្តរកមេរោគកូវីដ-១៩ និងនាំយកទៅព្យាបាលបានទាន់ពេលវេលា ហើយអ្នកពាក់ព័ន្ធដោយផ្ទាល់ត្រូវបាននាំយកមកធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក និងអ្នកដែលពាក់ព័ន្ធដោយប្រយោល ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ក្រៅពីនោះ រដ្ឋបាលខេត្តបានធ្វើការពង្រឹងគុណភាពនៃការព្យាបាល ដោយបានកែប្រែអតីតសណ្ឋាគារមេគង្គ ទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ និងបានរៀបចំកន្លែង សម្រាប់ព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។
ទន្ទឹមជាមួយនោះ អាជ្ញាធរ ក៏បានយកចិត្តទុកដាក់ទៅលើជីវភាពអ្នកដែលកំពុងធ្វើចត្តាឡីស័ក ទាំងនៅតាមមណ្ឌលចត្តាឡីស័ក និងអ្នកដែលធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ដោយក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភអាហារ៣ពេល ដល់អ្នកធ្វើចត្តាឡីស័កនៅតាមមណ្ឌល។
ក្រៅពីនោះ ក៏បានការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ដល់ក្រុមគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះផងដែរ ដែលគិតមកដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានជួយឧបត្ថម្ភគាំទ្រ ដល់ពួកគាត់ បានប្រមាណ ៥,០០០គ្រួសារ រួចមកហើយ។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា មួយផ្នែកទៀត អាជ្ញាធរក៏បានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ អំពីវិធានការពារការឆ្លងរីករាល នៃជំងឺកូវីដ-១៩ និងការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយជៀសវាងការធ្វើដំណើរទៅកាន់ទីតាំងដែលមិនចាំបាច់។ល។ នាបច្ចុប្បន្ន រដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បី បិទខ្ទប់ទីតាំងដែលមានបញ្ហាប្រឈមខ្លាំង ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដមួយនេះផងដែរ៕
សំអឿន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ ឆ្នាំ