កីឡា
ម្ចាស់ខ្សែក្រវាត់ពិភពលោក៣ខ្សែ Zepeda មិនទាន់ចាញ់ក្នុងរយៈពេល៩ឆ្នាំ
កីឡាករប្រដាល់សកល William Zepeda ដែលជាម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាលពិភពលោក៣ខ្សែ កំពុងកាន់កំណត់ត្រាមិនទាន់បរាជ័យសោះក្នុងរយៈពេលជិត១ទសវត្សរ៍ហើយ។

William Zepeda ដែលកើតឆ្នាំ១៩៩៦ ជាអ្នកប្រដាល់សញ្ជាតិម៉ិកស៊ិក បានចាប់ផ្តើមប្រកួតប្រដាល់សកលអាជីពនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយបានផ្ដួលកីឡាករ Alonso Salvatierra ឲ្យសន្លប់ក្នុងទឹកទី៣ ក្នុងការប្រកូតនៅប្រទេសកំណើត។ គិតចាប់តាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ ២០២៤ រូបគេប្រកួតបាន៣០លើកហើយគឺមិនដែលចាញ់សោះ ក្នុងនោះផ្ដួលឲ្យដៃគូបោះបង់ការប្រកួត២៦លើក។
អ្នកប្រដាល់ម៉ិកស៊ិកវ័យ២៧ឆ្នាំ ទទួលបានឱកាសប្រកួតដណ្ដើមខ្សែក្រវាត់ WBF ក្នុងកម្មវិធី Corner Retirement កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីរូបគេបង្កើតកំណត់ត្រាឈ្នះ១១លើកជាប់គ្នា និងបានផ្ដួលដៃគូឲ្យបោះបង់ការប្រកួត៩លើក។ ពេលប្រកួតដណ្ដើមខ្សែក្រវាត់លើកដំបូង Zepeda បានផ្ដួលកីឡាករ Juan Pablo Borbon ឲ្យបោះបង់ការប្រកួតនៅទឹកទី៣ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាល WBF។

Zepeda បានឈ្នះខ្សែក្រវាត់ទី២ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុង Ciudad Acuña ប្រទេសម៉ិកស៊ិក ក្រោយផ្តួលកីឡាករ Eliot Chavez តាមរយៈការបញ្ឍប់របស់អាជ្ញាកណ្ដាលនៅទឹកទី១០ ហើយបានក្លាយជាខ្សែក្រវាត់ទម្ងន់ស្រាល WBC FECARBOX Silver។ ក្នុងនាមជាម្ចាស់ខ្សែក្រវាត់ WBC FECARBOX Silver កីឡាករ Zepeda ពិតជាធ្វើបានល្អមែនទែនសម្រាប់ការឡើងការពារខ្សែក្រវាត់ចំនួន៤លើកដោយគ្មានកីឡាករណាម្នាក់អាចយកខ្សែក្រវាត់ពីរូបគេបានឡើយ។

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ការប្រកួតនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក កីឡាករ William Zepeda ទទូលបានឱកាសដណ្ដើមខ្សែក្រវាត់ WBA Continental Americas។ រូបគេបានផ្ដួលកីឡាករ Hector Tanajara ក្នុងទឹកទី៦ដើម្បីទទួលបានខ្សែក្រវាត់ទី៣។ បន្ទាប់ពីឈ្នះខ្សែក្រវាត់ WBA Continental Americas រូបគេបានឡើងការពារខ្សែក្រវាត់៣លើកដ៏ជោគជ័យ។
បច្ចុប្បន្នកីឡាករ William Zepeda ដែលកំពុងគ្រប់គ្រងខ្សែក្រវាត់៣ខ្សែពិតជាពិបាករកដៃគូដែលប្រកួតជាមួយរូបគេណាស់៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


