Connect with us

ព័ត៌មានអន្ដរជាតិ

មេឃក្តៅខ្លាំង! ការប្រើប្រាស់អគ្គិសនីនៅវៀតណាម ឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត

បានផុស

នៅ

​តាមការបញ្ជាក់ពីក្រុមហ៊ុនរដ្ឋ Vietnam Electricity (EVN) និងផ្សាយបន្តដោយសារព័ត៌មាន Tuoi Tre នៅថ្ងៃពុធទី១ខែឧសភា, ​អាកាសធាតុ​ក្តៅ​ខ្លាំងហួសហេតុ ​បានជំរុញ​ការ​ប្រើប្រាស់​អគ្គិសនី​ក្នុង​ប្រទេស​វៀតណាម​ ហក់ឡើងដល់​កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត។

(រូបថត៖ SGGP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ ការប្រើប្រាស់អគ្គិសនីទូទាំងប្រទេស បានឈានដល់ ៩៩៣លានគីឡូវ៉ាត់ម៉ោង កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយកម្រិតថាមពលអតិបរិមានៃប្រព័ន្ធអគ្គិសនីជាតិ បានហក់ឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត ៤៧ ៦៧០ មេហ្គាវ៉ាត់ គិតត្រឹមម៉ោង ១ និង ៣០ នាទីរសៀលថ្ងៃសៅរ៍សប្តាហ៍មុន។

ងាកទៅមើលតំបន់​ភាគ​ខាងជើងប្រទេសវៀតណាម ទីនោះ​កំពុង​ជួបប្រទះ​រលក​កម្តៅ​លើកដំបូង​ក្នុង​ឆ្នាំ​នេះខណៈការប្រើប្រាស់​អគ្គិសនីក៏​កើនឡើងខ្លាំងផងដែរ ប៉ុន្តែ​មិនទាន់​បំបែក​កំណត់ត្រា​នៅឡើយ​ទេ​។

(រូបថត៖ VN Express)

តាមសេចក្តីរាយការណ៍របស់កាសែតយុវជនវៀតណាម, ត្រឹមថ្ងៃសៅរ៍សប្តាហ៍មុន តំបន់ភាគខាងជើង បានប្រើប្រាស់ថាមពលអស់ ៤៥៧.៤ លានគីឡូវ៉ាត់ម៉ោង។

ទោះបីជាយ៉ាងណាក៏ដោយ គេប៉ាន់ស្មានថា បរិមាណនៃការប្រើប្រាស់អគ្គិសនីនៅទីនោះ អាចនឹងកើនឡើងបន្ថែមទៀតអំឡុងរដូវក្តៅនេះ។

(រូបថត៖ VN Express)

EVN ប្រកាសថា ខ្លួនបានកែប្រែផែនការផ្គត់ផ្គង់ថាមពលសម្រាប់ឆ្នាំនេះ ដើម្បីធានាឲ្យមានការផ្គត់ផ្គង់គ្រប់គ្រាន់ ក្នុងរដូវប្រាំងចាប់ពីខែមេសាដល់ខែកក្កដា។

ស្របពេលជាមួយគ្នានោះ EVN ក៏​បាន​អំពាវនាវ​ដល់​អតិថិជន​ប្រើប្រាស់​អគ្គិសនី ឲ្យ​សន្សំសំចៃផងដែរ ជាពិសេស​នៅ​ចន្លោះ​ម៉ោង ៧:០០ យប់​ដល់​ម៉ោង ១១:០០ យប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម បិទរោងចក្រទឹកស្អាតមួយកន្លែង បង្កទុក្ខលំបាកដល់ប្រជាជន រាប់រយគ្រួសារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ទិវាពលកម្មរអន្តរជាតិ៖ សហជីពនៅកម្ពុជា បានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានយ៉ាងទូលាយ ស្របតាមច្បាប់ ហើយមានស្ថានភាពល្អជាងប្រទេសជិតខាង

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្ទុះរោងចក្រឈើនៅវៀតណាម ផ្តាច់ជីវិតមនុស្ស ៦នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​នាំ​ពាក្យ​ក្រសួងការងារ៖ ក្រសួង​ការងារ​បាន​ទទួល​ញាត្តិ​ពី​សហជីព​ ហើយ​នឹង​ពិនិត្យ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​ពួក​គេ

ព័ត៌មានជាតិ២ ម៉ោង មុន

របាយការណ៍៖ ៧៩,៨ % យល់ថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម