ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាម ដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធទូទាត់វិក្កយបត្រ នៅអង្គភាពច្រកចេញចូលតែមួយ
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹង ស្ដីពី ការដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដោយយោងលិខិតលេខ ៨៩០ សជណ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា ក្នុងការពង្រីកប្រសិទ្ធភាពទូទាត់កម្រៃសេវាប្រកបដោយតម្លាភាព រហ័ស និងផ្តល់សេវារដ្ឋបាលបានល្អប្រសើរជូនប្រជាពលរដ្ឋ។ រដ្ឋបាលខេត្តកំពង់ចាម នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នេះតទៅ។ នេះបើយោងតាមលិខិតចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។
លិខិតដដែលបានបញ្ជាក់ទៀតថា ការទូទាត់វិក្កយបត្រ (Payment Hub) គឺជាការទូទាត់កម្រៃសេវាជាមួយម៉ាស៊ីនស្វ័យប្រវត្តិ ដែលបានបំពាក់នៅក្នុងអង្គភាពច្រកចេញចូលតែមួយដោយផ្ទាល់ ដែលអនុញ្ញាតឱ្យ ប្រជាពលរដ្ឋស្នើ សុំសេវា ធ្វើការបង់កម្រៃសេវាជាមួយម៉ាស៊ីនផ្ទាល់តែម្តងតាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូដូចជា អេស៊ីលីដា អេប៊ីអេ ស្ថាបនា…..។ល។ ដោយមិនចាំបាច់ធ្វើការបង់សេវាជាសាច់ប្រាក់ដោយផ្ទាល់នៅបញ្ជរបេឡានៃអង្គ ភាពច្រកចេញចូលតែមួយឡើយ។

បន្ថែមពីនេះទៅទៀត ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ក្នុងការស្នើសុំសេវារដ្ឋបាលដោយខ្លួនឯងតាមរយៈគេហទំព័រ https://online.owso.gov.kh គ្រប់ទីកន្លែង និងគ្រប់ពេលវេលា លើវិស័យចំនួន៤ គឺ វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យទេសចរណ៍ ដែលមានចំនួនសេវា ១១៧មុខសេវា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


