Connect with us

ព័ត៌មានជាតិ

ព្រះចៅស៊ុលតង់ យាងមកដល់កម្ពុជាដោយសុវត្ថិភាព ដើម្បីសោយព្រះក្រយាពេលព្រឹកស្អែកជាមួយសម្ដេចតេជោ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅយប់ថ្ងៃ២៩ ខែមេសា  នេះ ព្រះមហាក្សត្រប្រុយណេ ព្រះចៅស៊ុលតង់ ហាស់សាណាស់ ប៊ុលគីយ៉ាស់ រួមជាមួយព្រះរាជបុត្រ ព្រះអង្គម៉ាទីន បានយាងមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព​ ខណៈសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅទទួលដល់អាកាសយានដ្ឋានអន្តរជាតិតែម្ដង។ នេះបើតាមរូបភាពផ្សាយផ្ទាល់ដោយទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន

សម្ដេចតេជោ ក៏បានដង្ហែបងធម៌របស់សម្ដេចដោយផ្ទាល់ទៅកាន់សណ្ធាគារ។ សម្ដេចក៏បានអះអាងថា ការណ៍ដែលសម្ដេចដង្ហែព្រះចៅស៊ុលតង់ ទៅសណ្ធាគារដោយផ្ទាល់បែបនេះមិនមែនជារឿងចម្លែកឡើយ ត្បិតកាលពីឆ្នាំ២០១១ ពេលដែលសម្ដេចធ្វើដំណើរទៅប្រុយណេ ព្រះចៅស៊ុលតង់រូបនេះ ក៏បានបើករថយន្តដោយអង្គឯងមកទទួលសម្ដេចនៅព្រលានយន្តហោះរួចក៏ជូនទៅសណ្ឋាគារដូចគ្នា។

តាមការបញ្ជាក់របស់សម្ដេចតេជោ តាមទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅ ដំណើរយាងកាន់កម្ពុជារបស់ព្រះចៅស៊ុលតង់ នាពេលនេះ មិនមែនជាដំណើរផ្លូវការឡើយ គឺមកក្នុងគោលបំណងដើម្បីសោយព្រះក្រយាអាហារពេលព្រឹកជាមួយសម្ដេច។ សមាសភាពក្នុងពេលស្រស់ស្រូបអាហារពេលព្រឹកនេះ ភាគីព្រះចៅស៊ុលតង់ មានព្រះរាជបុត្រម៉ាទីន ចំណែកឯខាងសម្ដេចតេជោមានកូនប្រុសទាំងបីគឺ សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្ដម ហ៊ុន ម៉ានិត និងឯកឧត្ដម ហ៊ុន ម៉ានី។

គួរឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការស្រស់ស្រូបអាហារពេលព្រឹករួចរាល់ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នឹងដង្ហែរជូនដំណើរព្រះចៅស៊ុលតង់ ដោយផ្ទាល់មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ សម្ដេចតេជោ ថ្លែងអះអាងលើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី២៧ ខែមេសា ដូច្នេះ “ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ”

គួរជម្រាបជូនបន្តិចថា សម្ដេចតេជោ បានរាប់អានព្រះចៅស៊ុលតង់ ហាជី ហាស់សាណាល់ ប៊ុយគីយ៉ាស់ ជាបងធម៌ រាប់អានលោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា ជាបងប្អូនធម៌៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម