សន្តិសុខសង្គម
ថ្នាក់ដឹកនាំជួបជាមួយកម្មករនិយោជិតខេត្តស្វាយរៀង អបអរខួបលើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក អុិន ខេមរា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ០១ ឧសភា ឆ្នាំ២០២៤ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង។

អភិបាលខេត្តស្វាយរៀងបានលើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការគោរពសិទ្ធិសេរីភាព និងមានទំនុកចិត្តពីអ្នកវិនិយោគ ដែលជាមរតកសមិទ្ធផលបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើម គឺសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជា កសាងសម្រចបានទាំងនេះហើយ ជាមូលដ្ឋានគ្រឹះ និងជាបុរេលក្ខខណ្ឌ ដែលនាំឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍដូចសព្វថ្ងៃ ។

លោក អុិន ខេមរា រដ្ឋលេខាធិការក្រសួងការងារ បានមានប្រសាសន៍ថា ក្រោមមូលដ្ឋានគ្រឹះ នៃសុខសន្តិភាព ការរីកចម្រើននៅក្នុងវិស័យឧស្សាហកម្ម ការវិនិយោគបង្កើតរោងចក្រសហគ្រាស ដែលមានការកើនឡើងជាបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក៏ដូចជានៅក្នុងមូលដ្ឋាន គឺពិតជាមិនមែនកើតឡើងដោយការចៃដន្យនោះទេ នេះក៏ព្រោះតែ យើងមានក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌច្បាប់ល្អប្រសើររបស់រាជរដ្ឋាភិបាល ដែលបានជួយគាំទ្រ គាំពារ ការពារអ្នកវិនិយោគ និងសកម្មភាពវិនិយោគគ្រប់ប្រភេទ ។

លោក អុិន ខេមរា បន្តថាការចូលរួមសហការយ៉ាងល្អប្រសើរ និងស្អិតរមួតរវាងកម្មករនិយោជិត និង និយោជក ក្នុងការធានាឲ្យមាននូវសុខដុមនីយកម្មវិជ្ជាជីវៈនៅកន្លែងធ្វើការ ព្រមជាមួយនិងការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខ សុខុមាលភាព និងអត្ថប្រយោជន៍ជូនដល់ កម្មករនិយោជិត និងនិយោជក ដែលកន្លងមកនេះ រាជរដ្ឋាភិបាល បានរៀបចំឲ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់កម្មករ កម្មការិនី ដោយទទួលការពិនិត្យព្យាលជំងឺដោយមិនបង់ប្រាក់ពីមន្ទីរពេទ្យរដ្ឋ កម្មការិនីដែលមានផ្ទៃពោះសម្រាលកូន គឺត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក រយៈពេល ៣ខែ ដោយទទួលបានប្រាក់ឈ្នួល ១២០ ភាគរយ អាចចេញសម្រាកមុន ១៥នាទី សម្រាលកូនដោយទទួលបានប្រាក់ឧបត្ថម្ភជាដើម ការរៀបចំឲ្យមានប្រាក់សោធននិវត្តន៍ និងបានរៀបចំច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមាផងដែរ៕
ដោយ៖ភក្ដី


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


