Connect with us

ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តកំពង់ចាម ស្នើឱ្យពលរដ្ឋមានការយោគយល់ចំពោះការស្ថាបនាផ្លូវជាតិលេខ៧

បានផុស

នៅ

លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋមានការយោគយល់ និងអធ្យាស្រ័យ ខណៈក្រុមហ៊ុនស្ថាបនាផ្លូវ កំពុងសម្រុកយ៉ាងមមាញឹកក្នុងស្ថាបនាផ្លូវជាតិលេខ៧ ដើម្បីផ្តល់ភាពងាយស្រួលជាងមុនក្នុងការធ្វើដំណើររបស់ពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការស្ថាបនាផ្លូវជាតិនេះ ដោយមើលឃើញផ្លូវជាតិលេខ៧ តូចចង្អៀត និងមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកផ្លូវពី២គន្លង ទៅជា៤កន្លង ចាប់ពីចំណុចរង្វង់មូលស្គន់ ស្រុកជើងព្រៃ ឆ្ពោះដល់ចំណុចរង្វង់មូលក្បាលស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានចម្ងាយប្រមាណជាង ៤៥គីឡូម៉ែត្រ ដើម្បីឱ្យមានទំហំធំទូលាយដូចពីចំណុចរង្វង់មូលស្គន់ ដល់ចំណុចថ្នល់កែងស្រុកបាធាយ ខេត្តកំពង់ចាម។

លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នេះថា ផ្លូវ១ខ្សែ ដែលត្រូវពង្រីកនេះបានបើកការដ្ឋានស្ថាបនាក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣កន្លងទៅ។ ចំពោះ ក្រុមហ៊ុនដែលដេញថ្លៃស្ថាបនាធ្វើផ្លូវបាន គឺក្រុមហ៊ុន CRBC ដែលគ្រោងប្រើប្រាស់ រយៈពេលវេលាសាងសង់ ចំនួន ៤០ខែ នឹងរួចរាល់ជាស្ថាពរ  ប៉ុន្តែ មកដល់ពេលបច្ចុប្បន្ននេះ សម្រេចការងារសាងសង់ ទើបបានប្រមាណ៨% ប៉ុណ្ណោះ ។ លោកបានបន្តថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមជាមួយមន្ទីរសាធារណការខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបានធ្វើការសម្របសម្រួលដោះស្រាយផលប៉ះពាល់ ក្នុងការស្ថាបនាផ្លូវនេះ ជាមួយនឹងប្រជាជន ដែលរស់នៅអមសងខាងផ្លូវ ដោយពួកគាត់ទទួលយកក្នុងតម្លៃមួយសមស្រប និងសប្បាយចិត្ត។

សូមជម្រាបថា ផ្លូវនេះ កាលពីមុនជាប្រភេទផ្លូវ ២គន្លង មានលក្ខណៈតូចចង្អៀត។ ពីមួយឆ្នាំ ទៅមួយឆ្នាំ កំណើនយានយន្ត ចេះតែមានការកើនឡើងជាលំដាប់ ហើយគ្រោះថ្នាក់ចរាចរណ៍ ក៏តែងតែកើតមានឡើងជារឿយៗ ផងដែរ ។ ដោយពិនិត្យមើលឃើញស្ថានភាពបែបនេះ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកផ្លូវជាតិលេខ៧ នេះ ពី២គន្លង ទៅ ៤គន្លង ដោយមានសួនច្បារនៅចំកណ្ដាល គឺមានលក្ខណៈធំទូលាយជាងងមុន។ នេះមានន័យថា ប្រជាពលរដ្ឋអាចធ្វើដំណើរពីខេត្តកំពង់ចាម ទៅភ្នំពេញ ដោយចំណេញពេលវេលាជាងមុន ។

ជាមួយនេះ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងផ្លូវនេះ តែងតែចុះត្រួតពិនិត្យប្រចាំខែ ដើម្បីមើលពីការស្ថាបនាផ្លូវរួមទាំងគុណភាពផង។ ពេលក្រុមហ៊ុន កំពុងដំណើរការធ្វើផ្លូវ គឺតែងតែរងផលប៉ះពាល់ ជាពិសេសគឺការហុយដីដោយចៀសមិនផុតឡើយ ប៉ុន្តែ ក្រុមការងារមានរថយន្តស្រោចទឹកជាប្រចាំ។ ជាមួយគ្នានេះ សូមឱ្យអ្នកធ្វើដំណើរទាំងឡាយ រួមទាំងអ្នករស់នៅអមសងខាងផ្លូវផងនោះ មានការអត់ធ្មត់ចំពោះការស្ថាបនានេះ។

សូមជម្រាបថា ផ្លូវនេះ មានប្រវែងជាង ៤៥គីឡូម៉ែត្រ ក្នុងនោះ មានស្ពានចំនួន ៨កន្លែង ដើម្បី ឲ្យចរន្តទឹកហូរពេលភ្លៀងធ្លាក់មកម្ដងៗ ការពារកុំឲ្យខូចខាតដាច់ផ្លូវថ្នល់។ លោក លឹម ស៊ីដេនីន សង្ឃឹមថា នៅពេលដែលផ្លូវខាងលើនេះបានស្ថាបនារួចរាល់ នោះនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលធ្វើដំណើរតាមផ្លូវជាតិលេខ៧ គឺមានលក្ខណៈធំទូលាយ និងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតធំ។ ដូច្នេះ សូមអ្នកបើកយានយន្តដឹកទំនិញ គ្រប់ប្រភេទរួមគ្នាថែរក្សាធ្វើយ៉ាងណា ប្រើប្រាស់ឲ្យបានយូរអង្វែង ជៀសវាងការដឹកលើសទម្ងន់ ដែលនាំឱ្យខូចផ្លូវ ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា១០ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

Sokha Hotels

ព័ត៌មានពេញនិយម