ជីវិតកម្សាន្ដ
Justin Bieber បង្ហោះរូបយំ រួចក៏លុបចោលភ្លាមៗដោយពុំដឹងមូលហេតុ
កាលពីល្ងាចថ្ងៃទី ២៨ ខែមេសា Justin Bieber ស្រាប់តែបង្ហោះរូប Selfie ចំនួនពីរសន្លឹក នៅលើ Instagram ផ្ទាល់ខ្លួនរបស់លោក ដោយតារាចម្រៀងប្រុសរូបនេះបានបង្ហាញមុខមាត់ និងពុកមាត់ តែទឹកមុខហាក់ចង់យំបន្តិច។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺក្រោយបង្ហោះប៉ុន្មាននាទី ម្ចាស់បទ “Baby” ស្រាប់តែលុបការបង្ហោះនោះចោលភ្លាម!។ ទង្វើចម្លែករបស់ Justin Bieber ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ចង់ដឹងពីមូលហេតុដែលធ្វើឲ្យរូបលោកស្រក់ទឹកភ្នែកបែបនេះ។

ទោះយ៉ាងណាក៏ដោយ នៅលើបណ្តាញសង្គម រូបថតចំនួនពីរសន្លឹករបស់លោកត្រូវបានចែករំលែកយ៉ាងទូលំទូលាយ។ នៅក្រោមផ្នែកមតិយោបល់ អ្នកគាំទ្រជាច្រើនបានវែកញ៉ែកហើយជឿថា Justin Bieber ស្រក់ទឹកភ្នែក ដោយសារតែគាត់រំជួលចិត្តខ្លាំងពេក បន្ទាប់ពីបានទស្សនារឿង “Queen Of Tears” ដែលជារឿងភាគរបស់ទូរទស្សន៍កូរ៉េនាពេលកន្លងមក។ ក្រៅពីនេះក៏មានមតិដែលស្មានថាតារាចម្រៀងប្រុសច្បាស់ជាបានចាកចេញពីរោងភាពយន្ត បន្ទាប់ពីរីករាយនឹងទស្សនាភាពយន្ត Face Off season 7។
មែនទែនទៅ អ្នកគាំទ្រគ្រាន់តែលេងសើចលើបណ្ដាញអ៉ិនធើណេតតែប៉ុណ្ណោះ ចំពោះមូលហេតុពិតដែល Justin Bieber សម្រកទឹកភ្នែកនៅតែជាអាថ៌កំបាំង។ ទស្សនិកជនក៏បានកត់សម្គាល់ដែរថា ក្រៅពីរូបថតយំទាំងពីរសន្លឹក តារាចម្រៀងប្រុសរូបនេះ ក៏បានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួន នូវស្នាមញញឹម Selfie ជាបន្តបន្ទាប់ មើលទៅពិតជាសប្បាយរីករាយមែនទែន។ ប្រហែលជាទឹកភ្នែកគ្រាន់តែជាអារម្មណ៍បណ្តោះអាសន្នប៉ុណ្ណោះ។
សូមរម្លឹកដែរថា កាលឆ្នាំ២០២២ Justin Bieber បានធ្វើឲ្យមានការព្រួយបារម្ភនៅពេលដែលគាត់បានប្រកាសថាគាត់មានរោគសញ្ញា Ramsay Hunt ។ ជំងឺកម្រប៉ះពាល់ដល់សរសៃប្រសាទ ធ្វើឲ្យតារាចម្រៀងប្រុសពិការមុខមួយផ្នែកនៃផ្ទៃមុខ។ ជាក់ស្តែង Justin បានបង្ហើបថា គាត់មិនអាចញញឹម ហើយច្រមុះរបស់គាត់ក៏មិនអាចធ្វើចលនាបានដែរ។នៅពេលនោះ លោកត្រូវបង្ខំចិត្តលុបចោលកម្មវិធីជាច្រើន ដើម្បីផ្តោតលើការព្យាបាល ហើយបច្ចុប្បន្ននេះជំងឺកម្របានជាសះស្បើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


