ព័ត៌មានជាតិ
ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ
លោក ប៉ាទីក ម័រហ្វី W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ខេត្ដសៀមរាបជាតំបន់ទេសចរណ៍ ទាក់ទាញបំផុតសម្រាប់លោក ខណៈលោកបានបំពេញបេសកកម្មការទូតនៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំកន្លងមក។
លោក W. Patrick Murphy បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

លោកបានថ្លែងថា ឆ្នាំនេះជាឆ្នាំចុងក្រោយនៃបេសកកម្មជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា ហើយលោកចងចាំបំផុតគឺនៅខេត្តសៀមរាប ទីដែលលោកបានចូលរួមសកម្មភាពកម្សាន្តមួយចំនួនដូចជាកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុន នៅអង្គរវត្ត ការទស្សនាការសម្តែងសិល្បៈរបស់អង្គការហ្វាពន្លឺសិល្បៈ ទស្សនាសារៈមន្ទីរ ម្ហូបអាហារ និងការទស្សនាសត្វស្លាប ដែលនៅខេត្តសៀមរាប ដែលមានសត្វស្លាបជាច្រើនប្រភេទសម្រាប់ភ្ញៀវទេសចរទស្សនា។
លោកលើកឡើងថា លោកក៏ពេញចិត្តនូវការចូលរួមលើកកម្ពស់ និងធ្វើឲ្យប្រសើរឡើងវិញនូវប្រាសាទភ្នំបាខែង នៅខេត្តសៀមរាប រួមជាមួយនឹងប្រាសាទព្រះវិហារ នៅខេត្តព្រះវិហារ ដែលជាផ្នែកមួយនៃការធ្វើឲ្យរមណីយដ្ឋានវប្បធម៌ទាំងនេះ មានអ្នកទេសចរជាតិ និងអន្តរជាតិ ជាច្រើនបានចូលមកទស្សនាកម្សាន្ត។

ក្នុងរយៈពេល៥ឆ្នាំនេះដែរ លោកសង្កេតឃើញថា ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាជោគជ័យនៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានផងដែរ។
ជាមួយគ្នានេះកម្ពុជាក៏មានការរីកចម្រើនលើវិស័យសុខភាពសាធារណៈ ដែលនៅពេលបច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជា មានការយល់ដឹងអំពីបញ្ហានេះកាន់តែមានចំនួនច្រើន។
លោកសង្កេតឃើញថា ខេត្ដសៀមរាប មានអ្នកទេសចរទៅកម្សាន្ដច្រើនជាងឆ្នាំមុន ហើយពាក់ព័ន្ធនឹងសេដ្ឋកិច្ចក៏មានដៃគូរមកអភិវឌ្ឍន៍ផងដែរ។
លោក ប៉ាកទីក ម័រហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នឹងបញ្ចប់អាណត្ដិរបស់ខ្លួននៅឆ្នាំនេះ ហើយលោកថាក្រោយពីបញ្ចប់អាណត្ដិលោកនឹងវិលទៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


