ព័ត៌មានអន្ដរជាតិ
ប៉ូលិសក្រុងញូវយ៉ក សម្រុកចូលសាកលវិទ្យាល័យ Columbia ចាប់ខ្លួនបាតុករជានិស្សិត ច្រើននាក់
តាមសេចក្តីរាយការណ៍របស់ CNN នៅថ្ងៃទី១ខែឧសភា មន្ត្រីប៉ូលិសក្រុងញូវយ៉កមួយចំនួនធំ បានសម្រុកចូលទៅក្នុងបរិវេណសាកលវិទ្យាល័យ Columbia ដើម្បីបង្ក្រាបបាតុកម្មគាំទ្រតំបន់ហ្គាហ្សា ដែលបានអង្រួនតាមបណ្តាសាកលវិទ្យាល័យរាប់សិបកន្លែង ភាគច្រើននៅសហរដ្ឋអាមេរិកតែម្តង។
នាយកដ្ឋានប៉ូលិសញូវយ៉កបានសម្រេចអនុវត្តវិធានការបែបនេះ ក្រោយទទួលបានការបើកភ្លើងខៀវពីសាកលវិទ្យាល័យ Columbia ឲ្យចាត់វិធានការភ្លាមៗ ហើយប៉ូលិសបានចាប់ខ្លួនបាតុករជាច្រើននាក់ទៀតផងដែរ។
តាមសេចក្តីរាយការណ៍ ប៉ូលិសបានឆ្មក់ចូលទៅក្នុងបរិវេណសាលានៅតំបន់ Manhattan ខាងលើ ដែលជាចំណុចស្នូលបាតុកម្មរបស់និស្សិត ប្រឆាំងសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយគិតត្រឹមពេលនេះ ប្រជាជនប៉ាឡេស្ទីនចំនួន ៣៤ ៥៣៥នាក់ហើយ ត្រូវបានសម្លាប់។
បន្ទាប់ពីទៅដល់ក្នុងបរិវេណសាលា ប៉ូលិសមួយចំនួនបានចូលទៅជិតសាល Hamilton Hall ជាកន្លែងដែលនិស្សិតចាប់ផ្តើមកាន់កាប់នៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីអ្នកគ្រប់គ្រងនិយាយថា ខ្លួនចាប់ផ្តើមដាក់ពិន័យសិស្ស ដែលមិនព្រមបំបែកហ្វូងតាមការកំណត់។
ក្នុងសន្និសីទសារព័ត៌មានពេលល្ងាច មុនពេលប៉ូលិសចូលទៅក្នុងបរិវេណសាលា អភិបាលក្រុង Eric Adams និងមន្រ្តីប៉ូលិស បានស្តីបន្ទោសថា អ្នកដែលកាន់កាប់នៅសាល Hamilton Hall គឺត្រូវបានញុះញង់ដោយអ្នកខាងក្រៅ ដែលខ្វះទំនាក់ទំនងជាមួយសាកលវិទ្យាល័យ Columbia ខណៈបាតុករជានិស្សិតមួយចំនួន មិនបានដឹងច្បាស់ជនអុកឡុកនៅខាងក្រៅទេ។
លោកប្រកាសថា “យើងមិនអាច និងមិនអនុញ្ញាតឲ្យការជួបជុំគ្នាដោយសន្តិវិធី ប្រែក្លាយទៅជាទស្សនីយភាពដ៏ឃោរឃៅបានឡើយ ហើយយើងក៏មិនអាចរង់ចាំរហូតដល់ស្ថានភាពនេះកាន់តែធ្ងន់ធ្ងរទៅៗបានដែរ។ រឿងនេះត្រូវតែបញ្ចប់ភ្លាមៗ”។
សូមបញ្ជាក់ថា សាកលវិទ្យាល័យនានានៅទូទាំងសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការតវ៉ាទ្រង់ទ្រាយធំដំណាលៗគ្នា ទាំងដែលពួកគេត្រៀមរៀបចំសម្រាប់ពិធីបញ្ចប់ការសិក្សានៅចុងឆ្នាំ។
កាលពីថ្ងៃអង្គារ ប៉ូលិសក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើនិស្សិតដែលជួបជុំគ្នាដើម្បីបង្ហាញសាមគ្គីភាពជាមួយតំបន់ហ្គាហ្សា នៅសាកលវិទ្យាល័យ Southern Florida ក្នុងទីក្រុង Tampa ផងដែរ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិសអាមេរិក ប្រើវិធានការក្តៅ ចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីន នៅសាកលវិទ្យាល័យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


