Connect with us

ព័ត៌មានជាតិ

មន្ទីរ​សុខាភិបាល​ខេត្ត​ ដាក់​ទីតាំង​ត្រួតពិនិត្យ​ថ្មី​ សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​សេសា​ន​ ដើម្បី​ចាត់វិធានការ​បង្ការ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​ បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​សេសា​ន​ រៀបចំ​ទីតាំង​ត្រួតពិនិត្យ​តាមផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ចំណុច​ភូមិ​ក្របី​ជ្រុំ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ជាប់​ព្រំប្រទល់​ខេត្តរតនគិរី កាត់​ចូល​មក​ខេត្ត​ស្ទឹងត្រែង ដើម្បី​ចាត់វិធានការ បង្ការ​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​ អ៊ុង សូ​វៀត​ ប្រធាន​មន្ទីរ​សុខាភិបាល​មាន​ប្រសាសន៍​ថា ​បច្ចុប្បន្ន​ជំងឺ​កូ​វីដ​១៩​បាន​ឆ្លង​ចូល​មក​ក្នុង​សហគមន៍​ខេត្តរតនគិរី ជា​ខេត្ត​មួយ​មាន​ភូមិសាស្ត្រ ទឹកដី​ជាប់​ជាមួយ​ខេត្តស្ទឹងត្រែង​។ លោក​វេជ្ជបណ្ឌិត​បន្តថា ទោះបី​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​រៀបចំ​ទីតាំង​ពិនិត្យ​ថ្មី​នេះ​ដោយ អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ទាំងអស់ ត្រូវ​ពិនិត្យ​តាមដាន​ឲ្យ​បាន​ដិតដល់ និង​បង្កើន​ការ​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ កុំឱ្យ​បងប្អូន​យើង​ភ្លេចខ្លួន ក្នុងការ​អនុវត្ត​វិធាន​សុខាភិបាល​បង្ការ​ជំងឺ​ឆ្លង​កូ​វីដ​១៩​ឲ្យ​មាន​ប្រសិទ្ធភាព​។​

លោក ​ស៊ុយ អ៊ា​ម​ឡ​ន អភិបាលរង​ស្រុក​សេ​សាន​បានបញ្ជាក់​បន្តថា ​អាជ្ញាធរ​មូលដ្ឋាន​និង​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ ចំពោះ​ការធ្វើដំណើរ​ឆ្លង​កាត់រ​បស់​ប្រជាពលរដ្ឋ​រវាង​ខេត្តស្ទឹងត្រែង និង​ខេត្ត​រតនគីរី ក្នុង​គោលបំណង​តែមួយ​ គឺ​រួមគ្នា​បង្ការ​ជំងឺ​ឆ្លង​កូ​វីដ​១៩​នេះ កុំ​ឱ្យ​ឆ្លង​ចូលមកក្នុង​សហគមន៍​។​

សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង​មាន​ទីតាំង​ត្រួតពិនិត្យ​ចំនួន​បី​កន្លែង​រួច​មកហើយ ទី​១​នៅ​ព្រំប្រទល់​រវាង​ខេត្តក្រចេះ​ស្ទឹងត្រែង, ទី​២​រតនគីរី​ស្ទឹងត្រែង, ទី​៣​ព្រះវិហារ​ស្ទឹងត្រែង​នៅតាម​ផ្លូវជាតិ ។ ហើយ​ពេលនេះ​រៀបចំ​ទីតាំង ត្រួតពិនិត្យ​នៅ​ភូមិ​ក្របី​ជ្រុំ ឃុំ​ក្បាល​រមាស​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង ជាប់​ព្រំប្រទល់​រវាង​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគីរី មួយ​បន្ថែម​ទៀត ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យមាន​ប្រសិទ្ធភាព​៕​

អត្ថបទ៖ ងិន​លីម

សូមចុចអាន៖ ​ឃាត់ខ្លួនមេខ្យល់២នាក់ បម្រុងនាំពលករ១១នាក់ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ១ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម២ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម