សន្តិសុខសង្គម
រថយន្ដ៣គ្រឿង និងម៉ូតូ៦គ្រឿង ត្រូវបានដកហូតមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ពាក់ព័ន្ធករណីល្មើសជាតិស្រវឹង
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដកហូតរថយន្ដចំនួន៣គ្រឿង និងម៉ូតូចំនួន៦គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ពាក់ព័ន្ធការបើកបរល្មើសជាតិស្រវឹង និងរង់ចាំម្ចាស់យានយន្តទាំងនោះចូលខ្លួនដោះស្រាយ និងបង់ផាកពិន័យតាមច្បាប់។

ការដកហូតយានយន្ដទាំង៩គ្រឿងនេះ ធ្វើឡើងក្នុងយុទ្ធនាការដាក់គោលដៅរឹតបណ្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសត្រួតពិនិត្យលើអ្នកបើកបរយានយន្តក្រោមឥទ្ធិពលជាតិស្រវឹង កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅចំណុចមុខសាលាអន្តរជាតិប្រាយឡាញ លើបណ្តោយផ្លូវបេតុងព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ការចុះដាក់គោលដៅរឹតបណ្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសត្រួតពិនិត្យលើអ្នកបើកបរយានយន្តក្រោមឥទ្ធិពលជាតិស្រវឹងនេះ ធ្វើឡើងតាមបទបញ្ជានាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ ដោយបានសហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកអធិការបន្ថែមថា ក្នុងប្រតិបត្តិការនេះ មានយានយន្តឆ្លងកាត់គោលដៅមានចំនួន ៩៧គ្រឿង ក្នុងនោះយានយន្តល្មើសជាតិស្រវឹង ៩គ្រឿង (រថយន្តចំនួន ៣គ្រឿង និងម៉ូតូចំនួន ៦គ្រឿង) ល្មើសជាតិអាកុលកម្រិត ០.៤០mg/Lឡើង ហើយយានយន្តទាំង ៩គ្រឿងនេះ ត្រូវបានដកហូតយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនដោះស្រាយ និងបង់ផាកពិន័យ។

ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក ជឹម ស៊ីថា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយក្រុមសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹងនៅតាមបណ្តាគោលដៅនានាដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


