Connect with us

ព័ត៌មានជាតិ

ជនជាប់ឃុំចំនួន៦៨៦នាក់ បានចាក់វ៉ាក់សាំងបង្ការកូវីដនៅក្នុងពន្ធនាគារកោះកុង

បានផុស

នៅ

ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងបានឱ្យដឹងថា មានជនជាប់ឃុំចំនួន៦៨៦នាក់ នៅក្នុងពន្ធនាគារខេត្ត បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់កាលពីម្សិលមិញ។

ជាង៣ម៉ោងក្រុមជនជាប់ឃុំនៅពន្ធនាគារខេត្តកោះកុង ត្រូវបានមន្រ្តីសុខាភិបាលខេត្តផ្តល់ថ្នាំវ៉ាក់សាំងបង្ការការពារជំងឺកូវីឌ១៩ ជូនពួកគេជាស្ថាពរនូវដូសទី១ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងនៅរសៀលថ្ងៃទី២៦ ខែមិថុនា នេះថា ក្នុងចំណោមជនជាប់ឃុំ៦៨៦នាក់នោះ មានស្រ្តី៥០នាក់ ក្រៅពីក្រុមការងារជំនាញក៏បានចាក់វ៉ាក់សាំងជូនកម្មករ និងអនាម័យក្នុងពន្ធនាគារចំនួន១៦នាក់បន្ថែមទៀតដែរ។

បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង យុទ្ធនាការផ្តល់វ៉ាក់សាំងនេះ ធ្វើឡើងក្រោយពីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្រុងខេមរភូមិន្ទរួចរាល់ចំនួន២ទីតាំង ទី១នៅជម្ឈមណ្ឌល ស៊ូណឹង និងទី២ សាខាកាកបាទក្រហមខេត្តកោះកុងកន្លងទៅ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត។
ទោះបីបានចាក់វ៉ាក់សាំងហើយក៏ដោយ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ជំរុញឱ្យបន្តអនុវត្តវិធានការបង្ការរបស់សុខាភិបាលថែមទៀត ចៀសវាងពីការឆ្លងជំងឺកូវីដបាន។

លោក គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្តកោះកុង បានសូមអរគុណចំពោះក្រុមគ្រូពេទ្យខេត្តដែលបានសម្របសម្រួលចាក់វ៉ាក់សាំងដល់ជនជាប់ឃុំនៅក្នុងពន្ធនាគាររបស់លោក ខណៈតម្រូវការចង់បានជាយូរណាស់មកហើយ ដើម្បីរួមគ្នាទប់ស្កាត់អត្រាឆ្លង។

លោក គ្រី ប៊ុនថា បន្ថែមថា សព្វថ្ងៃ មន្រ្តីពន្ធនាគាររបស់លោក បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការអនុវត្តន៍វិធានការសុខាភិបាល៣កុំ និង៣ការពារ ព្រមទាំងសេចក្តីណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ទោះបីជាស្ថានភាពអគារពន្ធនាគារតូចចង្អៀតក៏ពិតមែន តែមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពមន្រ្តី និងអ្នកទោស៕

អត្តបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម