Connect with us

ព័ត៌មានជាតិ

ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចុះសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តស្វាយរៀង

បានផុស

នៅ

ស្វាយរៀង៖ នៅថ្ងៃទី០៥  ខែកក្កដា ឆ្នាំ២០២១ លោក  ឆែម សាវុធ  ឧត្តមអគ្គានុរក្សថ្នាក់លេខ១​នៃអគ្គនាយក នាយកដ្ឋានពន្ធនាគារ  និងលោក ម៉ែន  វិបុល  អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ចំណុះពន្ធនាគារខេត្តស្វាយរៀង និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លង​រាល​ដាលនៃជំងឺកូវីដ-១៩។ អញ្ជេីញចូលរួមកក្នុងឱកាសនោះមាន អភិបាលរងខេត្ត លោកប្រធានមន្ទីរ  សុខាភិបាល លោកប្រធាន-អនុប្រធាន ពន្ធធនាគារខេត្ត និងមន្ត្រីពន្ធធនាគារមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយដែលផ្តល់ជូននៅពេលនេះរួមមាន  អង្ករ២តោន មីម៉ាម៉ា៥០កេះ ទឹកសុទ្ធ៤០កេះ ត្រីខកំប៉ុង៥០យួរ ម៉ាស២០.០០០ម៉ា  អាល់កុល៣០០លីត្រ ទឹកក្រូច១០កេះ ធុងបាញ់សម្លាប់មេរោគ២ធុង ទឹកថ្នាំសម្លាប់មេរោគ១ធុង ឱសថចិន៥៤០ប្រអប់ និងថវិកាចំនួន ១០,០០០,០០០រៀល (ដប់លានរៀល)។

មានប្រសាសន៍នៅក្នុងឱកាសនោះលោក  ម៉ែន  វិបុល  អភិបាលខេត្ត  បានបញ្ជាក់ថា  បច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងតែឆ្លងរាតល្បាតជាសកលនៅក្នុងប្រទេសជាច្រើននៅលេីពិភពលោក ក្នុងនោះកម្ពុជាយើងក៏មានការឆ្លងក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ ផងដែរ។ ដូច្នោះយើងទាំងអស់គ្នាត្រូវរួមគ្នាបង្ការ និងទប់ស្កាត់ កុំឱ្យជំងឺនេះឆ្លងរីករាលដាលបន្តទៀត ត្រូវផ្តេីមចេញពីការចូលរួមរបស់យេីងទាំងអស់គ្នា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខ្លឹមសារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជាដែលបានដាក់ចេញ គឺវិធានការ “៣ការពារ  ៣កុំ” ជាពិសេសនៅក្នុងពន្ធនាគារ មន្រ្តីពន្ធនាគាររួមនឹងទណ្ឌិតទាំងអស់ ត្រូវមានទម្លាប់ធ្វើអនាម័យឱ្យបានជាប់ជាប្រចាំ និងប្រុងប្រយ័ត្នជានិច្ច ដោយត្រូវពាក់ម៉ាស់ និងត្រូវលាងដៃជាមួយសាប៊ូ ឬអាកុលឱ្យបានញឹកញាប់ ដេីម្បីការពារការឆ្លងជំងឺដ៏កាចសាហាវមួយនេះ៕

អត្ថបទ​៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម