ព័ត៌មានជាតិ
៤ចំណុចអំពីទិដ្ឋភាពច្បាប់ ជូនក្រុមដែលតែងតែធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើលិខិតចំហរមួយ ជូនមនុស្សមួយចំនួន ដែលលោកអះអាងថា ជាក្រុមមនុស្សដែលតែងតែធ្វើអាជីវកម្មនយោបាយលើមរណភាពរបស់បណ្ឌិត កែម ឡី ដើម្បីបញ្ជាក់អំពីទិដ្ឋភាពច្បាប់។

បើតាមលោក ជិន ម៉ាលីន ទី១. ក្នុងករណីសំណុំរឿងបណ្ឌិត កែម ឡី រដ្ឋមានកាតព្វកិច្ចធ្វើការស៊ើបអង្កេត និងស្វែងរកនូវយុត្តិធម៌តាមផ្លូវច្បាប់ មិនមែនយុត្តិធម៌តាមផ្លូវអារម្មណ៍ និងផ្លូវនយោបាយតាមការទាមទារបស់ក្រុមដែលតែងតែធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី នោះទេ។
លោកថា យុត្តិធម៌តាមផ្លូវច្បាប់ មានន័យថា ការសម្រេចសេចក្តីត្រូវធ្វើឡើងដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ដែលមានជាធរមាន ព្រមទាំងមូលដ្ឋានភស្តុតាង និងសក្ខីកម្មផ្នែកច្បាប់រឹងមាំដែលកើតចេញពីការស៊ើបអង្កេតរបស់សមត្ថកិច្ច។
ទី២. ក្នុងសំណុំរឿងព្រហ្មទណ្ឌ ប្រសិនបើភាគីពាក់ព័ន្ធណាមួយ មិនអាចទទួលយកបានការសម្រេចរបស់តុលាការ ពួកគេអាចប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ក្នុងការប្តឹងទាស់ ប្តឹងឧទ្ធរណ៍ ឬប្តឹងសើរើក៏បាន ក្នុងករណីសេចក្តីសម្រេចចូលជាធរមានរួចហើយក៏ដោយ តែត្រូវមានភស្តុតាង ទឡ្ហីករណ៍ និងសក្ខីកម្មផ្នែកច្បាប់រឹងមាំ ផ្ទុយទៅនឹងការរកឃើញរបស់សមត្ថកិច្ច។
ទី៣. ជាក់ស្តែង ក្រុមដែលធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី នាពេលកន្លងមក មិនដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់ទាំងអស់នេះទេ ក្រៅតែពីការថ្លែងសារនយោបាយ ចោទ ប្រកាន់ រិះគន់ បន្តុះបង្អាប់សមត្ថកិច្ច និងដាក់ការមន្ទិលសង្ស័យ ដោយមិនមានភស្តុតាងផ្ទុយនិងមូលដ្ឋានផ្នែកច្បាប់រឹងមាំអ្វីទាំងអស់ តែផ្ទុយទៅវិញបែជាតម្រូវឱ្យសមត្ថកិច្ចជាអ្នកស្វែងរកភស្តុតាងផ្ទុយទាំងអស់នោះទៅវិញ ដែលនេះ គឺខុសទៅនឹងនីតិវិធីនិងបញ្ញត្តិច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា។
ទី៤. ចំណែកឯការដែលស្នើឱ្យបង្កើតគណៈកម្មការឯករាជ្យមានការចូលរួមពីបរទេស ដើម្បីស៊ើបអង្កេតលើសំណុំរឿងដែលតុលាការ នៃរដ្ឋអធិបតេយ្យមួយបានបំពេញកិច្ចនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់របស់ខ្លួនចប់សព្វគ្រប់រួចអស់ហើយនោះ ក៏មិនអាចទៅរួចដែរ ដោយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ជាតិរបស់កម្ពុជា ជាពិសេសគោលការណ៍ច្បាប់អន្តរជាតិពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់រដ្ឋ ដែលមិនអនុញ្ញាតឱ្យបង្កើតរដ្ឋលើរដ្ឋអធិបតេយ្យនោះឡើយ៕ ដោយៈកោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី