Connect with us

ព័ត៌មានជាតិ

អ៉ី​ដ​ត​ខូ ឈ្នះ​ពានរង្វាន់ “​ក្រុមហ៊ុន​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ​” ពី​ស្ថាប័ន Frost & Sullivan ៥​ឆ្នាំ​ជាប់ៗ​គ្នា​

បានផុស

នៅ

​ជា​កិត្តិយស​នៅក្នុង​វិស័យ​ទូរគមនាគមន៍ សម្រាប់​ការអភិវឌ្ឍ​នៅក្នុង​ការច្នៃប្រឌិត​ថ្មី និង​ការអភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព ក្រុមហ៊ុន​ក៏បាន​បំបែក​កំណត់ត្រា​ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ជា​ក្រុមហ៊ុន​កំពូល​ទាំង១០ (Top 10 Global tower) នៅក្នុង​ពិភពលោក​ជា​លើកដំបូង​ផងដែរ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១៖ ក្រុមហ៊ុន អ៉ីដ​ត​ខូ គ្រុប (“edotco”) ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការផ្តល់សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ កាលពីពេល​ថ្មីៗ​នេះ​មាន​កិត្តិយស​ជាខ្លាំង​ដែល​ទើបតែ​ទទួលបាន “​ពានរង្វាន់​ក្រុមហ៊ុន​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ​” សម្រាប់​ឆ្នាំ​២០២១​នេះ ពី ស្ថាប័ន Frost & Sullivan ពោលគឺ​ ទទួលបាន​ពានរង្វាន់ ៥​ឆ្នាំ​ជាប់ៗ​គ្នា​។​ ទន្ទឹមនឹង​ការទទួលបាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ ក្រុមហ៊ុន​ក៏បាន​ប្រកាស​ផងដែរ​ថា ខ្លួន​បានទទួល​ជោគជ័យ​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ជា​ក្រុមហ៊ុន​កំពូល​ទាំង ១០ (Top 10 Global tower) នៅក្នុង​ពិភពលោក​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់​TowerXchange​។​

​លោក Adlan Tajudin នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អ៉ី​ដ​ត​ខូ គ្រុប បាន​មានប្រសាសន៍ថា «​ជោគជ័យ​ទាំងពីរ​នេះ​បញ្ជាក់​ពី​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បម្រើការ និង​ពង្រីក​ស្ថាប័ន​នៅក្នុង​តំបន់។ យើង​បាន​បន្ត​ដើរតួនាទី​យ៉ាងសំខាន់​នៃ​ភាពជា​ដៃគូ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ជាមួយ​ប្រទេស​ដែល​យើង​ធ្វើ​កំពុង​ដំណើរការណ៍​អាជីវកម្ម​។ យើង​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ចុងក្រោយ​បំផុត ការច្នៃប្រឌិត​ប្រកបដោយ​និរន្តរភាព និង​ការអនុវត្ត​ល្អ​បំផុត​ដល់​ប្រទេស​ទាំងអស់ ​ដើម្បី​ធានា​ការប្តេជ្ញាចិត្ត​ក្នុង​ការកសាង​ប្រទេស ជាពិសេស​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ជំងឺ​កូ​វីដ ១៩​។ ជាងនេះទៅទៀត ក្នុង​គ្រា​លំបាក​ទាំងនេះ ក្រុមការងារ ក្រុមហ៊ុនអ៉ីដ​ត​ខូ បាន​ប្តេជ្ញាចិត្ត​លើ​ការធានា​ការតភ្ជាប់​ដើម្បី​អនុញ្ញាតឱ្យ​ប្រទេស​ទាំងនេះ​រក្សា​នូវ​កំណើនសេដ្ឋកិច្ច និង​សង្គម​»​។​

​លោក​បន្ថែមថា «​ពានរង្វាន់​នេះ​គឺជា​សក្ខីភាព​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​នៅ​អ៊ី​ដ​ត​ខូ​។ ការរស់នៅ​តាមបែប​គ​ន្ល​ង​ថ្មី​នេះ ​បាន​បង្ខំ​ឱ្យ​យើង​អនុវត្ត​វិធី​ធ្វើការ​ថ្មី ហើយ​បានបង្ហាញ​ភាពបត់បែន និង​ការប្តេជ្ញាចិត្ត​ដើម្បី​ធានាថា​យើង​បន្ត​ពង្រាយ​ហេដ្ឋារចនាសម្ព័ន្ធ​រួម​ដ៏​ត្រឹមត្រូវ និង​សម្រេចបាន​នូវ​គោលដៅ​ឌីជីថល​ជាតិ​របស់​យើង​»​។​

​ទោះជា​ប្រឈម​នឹង​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត​ជា​សកល​នេះ​ក្តី កាលពី​២០២០​កន្លងទៅ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ បាន​បំពេញ​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​អតិថិជន​នៅ​ទូទាំង​តំបន់ ដោយបាន​ដាក់ពង្រាយ​នូវ​ការច្នៃប្រឌិត​ប្រកប ដោយ​និរន្តរភាព និង​ការផ្តល់​ថាមពល​កើតឡើង​វិញ​ក៏ដូចជា​គំនិត​ផ្តួចផ្តើម​ភាពជា​ដៃគូ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ដោយ​ភាព​ឆ្លាត​វៃ និង​បច្ចេកវិទ្យា​ចុងក្រោយ​ក្នុង​បណ្តា​ប្រទេស​ក្នុង​សកលលោក​។ អ៉ី​ដ​ត​ខូ ក៏បាន​រាយការណ៍​ពី​ភាពជោគជ័យ​ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​កាបូន​របស់ខ្លួន​បាន​ចំនួន ៥៨% ក្នុង​មួយកន្លែង ខណៈដែល​កំពុង​បន្ត​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព និង​ការអនុវត្ត​ផ្សេងៗ​ទៀត​នៅ​ទូទាំង​តំបន់​។​

​ក្រុមហ៊ុន​ក៏បាន​ប្រកាសថា ខ្លួន​បាន​បំបែក​កំណត់ត្រា​ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ជា​ក្រុមហ៊ុន​កំពូល​ទាំង​១០ (Top 10 Global tower) នៅក្នុង​ពិភពលោក​ជា​លើកដំបូង​ផងដែរ ជាមួយ​ការកាន់កាប់​នូវ​បង្គោល​អង់​តែ​ន​សរុប​ចំនួន ៣៤,១០០​។​

​លោក​បាន​បន្តថា «​យើង​មាន​មោទនភាព​ជាខ្លាំង​ចំពោះ​សមិទ្ធផល​នេះ​។ រហូតមកដល់​ឆ្នាំ​២០២១ សមិទ្ធផល សំខាន់ៗ​របស់​យើង​រួមមាន​៖ ការសង់​បង្គោល​អង់​តែ​ន​លើកដំបូង​នៅ​ប្រទេស​ហ្វីលីពីន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​ដ៏​ធំ​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស និង​ត្រូវបានតែងតាំង​ជា​ដៃគូ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដោយ​ស្ថាប័ន Permodalan Nasional Berhad (PNB) ដើម្បី​បំពាក់​នូវ​ឧបករណ៍​ឲ្យ​អគារ​ខ្ពស់ៗ​នាពេលខាងមុខ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​ដំណោះស្រាយ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ចុងក្រោយ​។ ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ខាងមុខ​ទៀត យើង​មានបំណង​ចង់​ចាប់យក​ទីផ្សារ​ថ្មីៗ​យ៉ាងហោចណាស់​ចំនួន ៣​ទៀត ដោយ​ពង្រីក​នូវ​សេវាកម្ម​របស់​យើង​ដោយ​ដាក់បញ្ចូល​នូវ​ឧបករណ៍ fibre និង small cells ស្របពេល​រៀបចំខ្លួន​យើង​ឲ្យ​រួចរាល់​ដើម្បី​បម្រើ​ទទួលយក​នូវ​ការ​វិវឌ្ឍន៍​បច្ចេកវិទ្យា​ថ្មីៗ​នៅក្នុង​ឧស្សាហ​កម្មនេះ ហើយ​ក្នុងពេល​ជាមួយគ្នា នឹង​ប្រែ​ក្លាយទៅជា​ស្ថាប័ន​ដែលមាន​ការវិភាគ​និង គ្រប់គ្រង​បណ្តុំ​ទិន្នន័យ​។ លើសពីនេះ​ទៀត យើង​បាន​ប្តេជ្ញាចិត្ត​កាត់បន្ថយ​កាបូន​ឲ្យ​បាន ៧០% និង​កំពុង​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការកាត់បន្ថយ​កាបូន ដែល​គោលដៅ​ទាំងពីរ​នេះ ស្រប​នឹង​ការគាំទ្រ​របស់ Axiata ចំពោះ​ផែនការ​សកម្មភាព​អាកាសធាតុ​។ តាមរយៈ​គម្រោង និង​គំនិត​ផ្តួចផ្តើម​ឆ្ពោះទៅរក​កំណើន​ទ្វេដង​នា​ឆ្នាំ ២០២៤ ខាងមុខ ខ្ញុំ​ជឿជាក់ថា វា​នឹង​ជំរុញ​ឲ្យ​យើង​ឆ្ពោះទៅរក​មហិច្ឆតា​របស់​យើង​ក្នុងការ​ក្លាយជា​ក្រុមហ៊ុន​កំពូល​ទាំង ៥ (Top 5 Global Towerco) របស់​ពិភពលោក​ជាក់​ជាមិនខាន​ឡើយ​»​។​

​ពានរង្វាន់ Frost & Sullivan ល្អ​បំផុត​ប្រចាំ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ជា​ពានរង្វាន់​ដែល​ទទួលស្គាល់​ចំពោះ​បណ្តា​ក្រុមហ៊ុន​ដែល​ពូកែ​ក្នុង​ផ្នែក​ជំនួញ ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ ក្នុងការ​អភិវឌ្ឍ ឧស្សាហកម្ម​ទូរគមនាគមន៍​នៅ​ឆ្នាំ ២០២០។ ក្រុម​អ្នកវាយតម្លៃ​ប្រចាំ​ស្ថាប័ន Frost & Sullivan អនុវត្ត​វិធីសាស្ត្រ​យ៉ាង​ហ្មត់ចត់​ក្នុងការ​វាយតម្លៃ​យ៉ាង​សុក្រឹត​បំផុត ហើយ​ប្រភេទ​ពានរង្វាន់​ដែល​ផ្តល់ជូន​ជា​រៀងរាល់ឆ្នាំ ត្រូវបាន​ពិនិត្យឡើងវិញ និង​វាយតម្លៃ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ទីផ្សារ​បច្ចុប្បន្ន រួមទាំង​និន្នាការ​លេចធ្លោ​ថ្មីៗ​។ ក្រុមហ៊ុន​ដែល​ត្រូវបាន​ជ្រើសរើស ត្រូវបាន​គេ​វាយតម្លៃ​លើ​សូចនាករ​ស្តីពី​ការអនុវត្ត​ទីផ្សារ​ជាក់ស្តែង​ដែល​រួមមាន​៖ កំណើន​ប្រាក់ចំណូល ចំណែក​ទីផ្សារ និង​កំណើន​ចំណែក​ទីផ្សារ ភាពជា​អ្នកដឹកនាំ​ក្នុងការ​បង្កើត​ផលិតផល​ថ្មីៗ យុទ្ធសាស្ត្រ​ទីផ្សារ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាជីវកម្ម​៕

​អំពី​ក្រុមហ៊ុន edotco Group

​ក្រុមហ៊ុន អ៉ីដ​ត​ខូ គ្រុប បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១២ គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​រួម​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដំបូង​គេ​នៅ​អាស៊ី​។ ក្រុមហ៊ុន អ៉ី​ដ​ត​ខូ គ្រុប ផ្តល់​សេវាកម្ម និង​ដំណោះស្រាយ​តាំងពី​ចាប់ផ្តើម​រហូតដល់​បញ្ចប់​លើ​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញទូរស័ព្ទ រួមមាន៖ ការជួល​បង្គោល​អង់​តែ​ន ការសាងសង់​បង្គោល​អ​ង់​តែ​ន​ថ្មី ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ការភ្ជាប់​បណ្តាញ​សេវា​ទូរស័ព្ទ និង​សេវា​តំហែទាំ​លើ​ស្ថានីយ​ផ្សាយ​របស់​ក្រុមហ៊ុនទូរសព្ទ​។

​ក្រុមហ៊ុន អ៉ី​ដ​ត​ខូ ដំណើរការ និង​គ្រប់គ្រង​ផលប​ត្រ​លើ​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ក្នុង​តំបន់​ជាង ៣៤,០០០ ប្រចាំ​ទីផ្សារ​ចម្បងៗ ក្នុងប្រទេស​ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា បង់​ក្លា​ដែ​ស កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន ហ្វីលីពីន និង​ឡាវ​។ ក្រុមហ៊ុន អ៉ី​ដ​ត​ខូ ខិតខំ​ផ្តល់នូវ​លទ្ធផល​ជាទី​គាប់ចិត្ត​ក្នុង​ការផ្តល់សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ដំណោះស្រាយ​។ សេវា​តម្លៃបន្ថែម​របស់​ក្រុមហ៊ុន​នេះ ត្រូវបាន​គាំទ្រ​ដោយ​សេវា echo ដែល​ជំរុញ​ដល់​ប្រសិទ្ធភាព ក្នុងការ​ត្រួតពិនិត្យ​ផ្នែក​ប្រតិបត្តិការ​នៅតាម​ស្ថានីយ ដូចជា ការប្រើប្រាស់​អាគុយ ថាមពល​អគ្គិសនី និង​ប្រេងឥន្ធនៈ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​។​

​ព័ត៌មាន​បន្ថែម​នានា​សូម​ទាក់ទង​៖

Annushia Balavijendran

edotco Group Corporate Communications

Tel: +60197553227

E-mail: [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២៧ នាទី មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៥៦ នាទី មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម