Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ ចំនួន៤,៥៦៩ នាក់ បានចាក់​វ៉ាក់សាំងការពារជំងឺ​កូ​វីដ​-១៩ ដូសទី១ គិតត្រឹម​ថ្ងៃ​ទី១២ កក្កដា នេះ

បានផុស

នៅ

បន្ទាប់ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​វ៉ាក់សាំង​សម្រាប់​ចាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យ រួចមក​ គិត​ត្រឹម​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​ចំនួន​៤,៥៦៩ នាក់ ស្រី​ចំនួន ២,៣៤៧ នាក់​បាន​ចាក់​វ៉ាក់សាំង​ការពារជំងឺកូ​វីដ​-១៩ ដូស​ទី១រួចរាល់​។ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ចាក់​ឱ្យ មាន​ចំនួន១១៦​នាក់ ស្រី ៧៦​នាក់ ដោយសារ​ពួកគាត់​មាន​បញ្ហា​សុខភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា​ សម្រាប់​ជំ​ហ៊ាន​ទី១ ​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មាន​បី​ក្រុង​-​ស្រុក​គឺ នៅ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ និង​ក្រុង​សំរោង ដែលមាន​ទីតាំង​ដូចខាងក្រោម​៖

-​ស្រុក​អន្លង់វែង មាន​ចំនួន​៦ ទីតាំង : ១.​វត្ត​ជ័យ​ទឹក​ជុំ (​វត្ត​អន្លង់វែង​), ២.​វត្ត​ជ័យ​រុក្ខា​រាម (​វត្ត​ថ្លា​ត​),៣.​វត្ត​ទួល​ទ្រាស​មានជ័យ​(​វត្ត​ទួល​ទ្រាស​), ៤.​សាលាបឋមសិក្សា​គោក​សំព័រ​, ៥.​សាលាបឋមសិក្សា​ត្រពាំង​ប្រិ​យ៍​, ៦.វត្ត​ប្រាសាទ​មុន្នី​សែន​ជ័យ​។​

-​ស្រុក​ត្រពាំង​ប្រាសាទ មាន​ចំនួន​៨ ទីតាំង : ១.​សាលាបឋមសិក្សា​ត្រពាំង​ប្រាសាទ​, ២.​អនុវិទ្យាល័យ​អូរ​ក្រូច​, ៣.​សាលាបឋមសិក្សា​ដីក្រហម​, ៤.​សាលាបឋមសិក្សា​ស្រែ​ល្អ​, ៥.​សាលាឃុំ​អូរ​ស្វាយ​, ៦.​វត្ត​ប្រាសាទ​សន្តិភាព (​វត្ត​ទំនប់​ដាច់​), ៧.​សាលាបឋមសិក្សា​ពពេល​, ៨.​សាលាបឋមសិក្សា​អភិវឌ្ឍន៍​។​

-​ក្រុង​សំរោង មាន​ចំនួន ៨ ទីតាំង : ១.​ក្នុង​បរិវេណ​សាលាក្រុង​សំរោង​, ២.​វត្ត​ប្រាសាទ​រាជា​សំរោង​, ៣.​វត្ត​ជម្ពូ​វ័​ន្ត​ចូក​គ្រួស​, ៤.​វត្ត​ព្រឹក្សា​រាម​ខ្ទុំ​, ៥.​វត្ត​ពុទ្ធា​រាម​គុជ​សារ​មាន​រិ​ទ្ធិ (​វត្ត​គោក​ភ្លុក​), ៦.​វត្ត​គិរី​មង្គល​, ៧. វត្ត​ជ័យ​មង្គល​ស្បូវ​, ៨.​វត្ត​ប្រិ​យ៍ម​ង្គ​លា​រាម (​វត្ត​បន្សាយ​រាក់​)​។​

អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ជ្រាប និង​ចូល​រួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​ស្ម័គ្រចិត្ត​នៅតាម​ទីតាំង និង​កាលបរិច្ឆេទ ដែល​បានកំណត់​ខាងលើ ដោយ​សូម​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​/​លិខិត ឆ្លងដែន ឬ​សំបុត្រកំណើត សេចក្តីចម្លង​សំបុត្រកំណើត ឬ​លិខិត​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ ឬ ប័ណ្ណ​ការងារ​មកជា​មួយ​កុំបី​ខាន​។​ទន្ទឹមនឹង​ការទទួលបាន​ការចាក់​វ៉ាក់សាំង​នេះ រដ្ឋបាលខេត្ត​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តឧត្ដរមានជ័យ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់​ដែល​បានរៀបចំ និង​បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យ​នាពេលនេះ​៕

អត្ថបទ ៖ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម