ព័ត៌មានជាតិ
ពលរដ្ឋខេត្តឧត្តរមានជ័យ អាចលើកបញ្ហាមកអាជ្ញាធរបាន តាមរយៈហ្វេសប៊ុកផ្ទាល់របស់អភិបាលខេត្តនេះ
បន្ថែមលើយន្តការរដ្ឋបាលដែលមានស្រាប់ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ អាចលើកជាសំណូមពរ ឬបញ្ហាប្រឈមផ្សេងៗនៅតាមមូលដ្ឋានមកកាន់អាជ្ញាធរខេត្តបាន តាមរយៈប្រព័ន្ធហ្វេសប៊ុកផ្ទាល់របស់អភិបាលខេត្តនេះ។

តាមការប្រកាសរបស់លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដែលទើបតែងតាំងថ្មី រូបនេះ បានប្រកាសជាសាធារណៈបើកទទួលរាល់បញ្ហាប្រឈមរបស់ពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ គឺអាចបញ្ជូនមកប្រព័ន្ធហ្វេសប៊ុករបស់លោកបាន ចាប់ពីពេលនេះតទៅ។ លោក មាន ចាន់យ៉ាដា បានប្រកាសដូច្នេះថា៖ «បងប្អូនដែលមានបញ្ហានៅក្នុងខេត្តឧត្តរមានជ័យ សូមបើកទទួលនូវគ្រប់សំណូមពរតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្ញុំនេះ បន្ថែមលើយន្តការរដ្ឋបាលដែលមានស្រាប់»។
ការប្រកាសនេះ ក្នុងគ្រាដែលោកអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំលើកដំបូងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ដែលក្នុងកិច្ចប្រជុំនេះ មានគោលបំណងប្រមូលផ្តុំនូវគ្រប់បញ្ហាប្រឈមដែលបានកើតមាននៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ និងព្រំដែន ដើម្បីធ្វើការដោះស្រាយជារួម ធានាឱ្យបាននូវភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ។ លោក មាន ចាន់យ៉ាដា បញ្ជាក់ច្បាស់ៗថា ទោះបីជាមាន ឬ ក្រ ការធានានូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ គឺជាចំណុចអាទិភាពទីមួយរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ នៅក្នុងអាណត្តិលោក ជាអភិបាលខេត្ត។

ក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក មាន ចាន់យ៉ាដា បានប្រកាសប្ដេជ្ញាចិត្ត និងព្យាយាមឱ្យអស់លទ្ធភាពដើម្បីដោះស្រាយរាល់បញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសការពង្រឹងជីវភាពប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានភាពរីកចម្រើន។ អភិបាលខេត្តឧត្តរមានជ័យថ្មីរូបនេះ បានប្តេជ្ញាចិត្តយ៉ាងមុតមាំអនុវត្តតាមរដ្ឋធម្មនុញ្ញ គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល និងប្តេជ្ញាគាំទ្រ និងព្យាយាមពង្រឹងជីវភាពប្រជាពលរដ្ឋក្នុងខេត្តទាំងមូលឱ្យកាន់តែមានភាពរីកចម្រើនតទៅមុខបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


