Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម បន្តចុះចែកអំណោយជូនពលរដ្ឋខ្វះខាត៩១៩គ្រួសា ក្នុងស្រុកកងមាស

បានផុស

នៅ

លោក ហាន កុសល អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះសំណេះ​សំណាល និងចែកអំណោយរបស់ សមាគមសាសនាចក្រព្រះយាស៊ូគ្រឹះ នៃពួកបរិស័ទថ្ងៃចុងក្រោយ តាមរយៈ រដ្ឋបាលខេត្តកំពង់ចាម ទៅចែកអំណោយជូនដល់ប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះដោយសារការឆ្លងជំងឺកូវីដ១៩ ចំនួន ៩១៩គ្រួសារ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹក ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ លោក ហាន កុសល អភិបាលរងខេត្ត កំពង់ចាម បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ដោយធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកកងមាស ឲ្យបង្កើនការថែទាំ អនាម័យសុខភាព ការពារសុវត្ថិភាពផ្ទាល់ ក៏ដូចជា ជាមួយក្រុមគ្រួសារ និងសហការជាមួយអាជ្ញាធរ ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ។

ជាងនេះទៅទៀតនោះ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវ ដល់ពលរដ្ឋទាំងអស់ សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល «៣ការពារ និង ៣កុំ» ជាពិសេស ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេល នៃការឆ្លងរាលដាល នៃវីរុសកូវីដ ១៩ បម្លែងថ្មី កុំឲ្យឆ្លងរីករាលដាលចូលក្នុងសហគមន៍យើង ។

នាឱឝាសនោះ លោកអភិបាលរងខេត្ត និងក្រុមការងារ បាននាំអំណោយរបស់រដ្ឋបាល ខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋទាំង ៩១៩គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ ៕

អត្ថបទ ៖ ហុង ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ១៨ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៤៦ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម