Connect with us

ព័ត៌មានជាតិ

តារាសាគរ​ទីក្រុង​ឋានសួគ៌​​ថ្មី​ក្បែរ​មាត់​សមុទ្រ ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​លេច​រូបរាង​ រួមទាំងព្រលាន​យន្តហោះ​ក៏​រួចរាល់​ដែរ

បានផុស

នៅ

ធ្លាប់​ជា​ទី​ស្ងាត់ជ្រងំក្បែរសមុទ្រដ៏ស្ងប់ស្ងាត់ តំបន់វិស្សមកាលតារាសាគរ​ កំពុង​​​ប្រែក្លាយ​បន្តិច​ម្តង​ជា​​ទីក្រុង​ថ្មី​​ដ៏ទំនើប ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​នៅ​អាស៊ីអាគ្នេយ៍។

តំបន់​តារាសាគរនៅក្នុងខេត្តកោះកុង គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានការអភិវឌ្ឍលឿន​បំផុត​នៅក្នុង​ប្រទេសកម្ពុជា ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​បាន​លេច​រូបរាង​ ដែលបន្តិច​ទៀត​នេះនឹង​​ក្លាយ​ជា​កូន​ទីក្រុង​ដ៏​ឆើតឆាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​ថ្មី​បង្ហាញ​ពី​គម្រោងអភិវឌ្ឍ​នៅ​តំបន់វិស្សមកាល​តារាសាគរ ក្នុង​គម្រោង​ប្រែក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ឆ្នេរសមុទ្រ​ដ៏ទាក់ទាញ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​ខេត្ត​កោះកុង។

ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់

ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​គោលដៅ​ចម្បង។ ឆ្លងកាត់​អស់​រយៈ​ពេល​ប្រមាណ​ជាង​ដប់​ឆ្នាំ គម្រោង​តារាសាគរ​បាន​សាងសង់​ផ្លូវថ្នល់​កម្រិត​ខុសៗគ្នា​ជាង 300 គីឡូម៉ែត្រ រួម​ទាំង​ផ្លូវ​ “វិថីភូថង” ប្រវែង​ជាង​ 68គីឡូម៉ែត្រ បំបែក​ពី​ផ្លូវ​ជាតិលេខ ៤៨ គឺជាវិថីកម្រិតខ្ពស់ដែលមានផ្លូវពីរទិសបួនគន្លងភ្ជាប់ផ្លូវជាតិលេខ 48 និងផ្លូវជាតិលេខ 4 ហើយ​ក៏​នឹង​ភ្ជាប់​ជាមួយ​​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​​ដែលកំពុង​សាងសង់​ ហើយ​ពេល​បញ្ចប់ ការ​ចំណាយ​ពេល​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​តារា​សាគរ​ នឹង​កាត់​បន្ថយ​មក​នៅ​ត្រឹម​ចន្លោះ​ពេល​ពីរ​ម៉ោង​ប៉ុណ្ណោះ។

ទីលាន​វាយ​កូន​ហ្គោល​ខ្នាត​អន្តរជាតិ

ទីលាន​វាយ​កូន​ហ្គោល​លំដាប់​អន្តរជាតិ មាន៣៦ឡូ ក៏​បាន​រួចរាល់​ទាំង​ស្រុង។ ទីលាននេះ​ធ្លាប់​​រៀបចំ​​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​វាយកូន​គោល ពាន​រង្វាន់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​ ២០១៨ ដែល​មាន​ការ​ចូលរួម​ពី​មន្រ្តី​រដ្ឋាភិបាល កីឡាករ​វាយ​កូនគោល​អាជីព និង​មិន​អាជីព​ជាច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​​។

 កាស៊ីណូ

កាស៊ីណូថ្មីមួយ នៅតំបន់តារាសាគរ ក្នុងខេត្តកោះកុង គ្រោង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០២១ បើ​សិន​ស្ថានភាព​ជំងឺ​កូវីដ​មាន​ភាព​ធូរស្រាល​ឡើង​វិញ។ ទីតាំង​កាស៊ីណូ​ថ្មី​នេះ សាងសង់​នៅ​លើ​ផ្ទៃដីសរុប ១០ ៥០០ ម៉ែត្រការ៉េ ជាមួយ​តុ​ល្បែង​ជា​ជួរ​វែង​សរុប​ចំនួន ២០តុ ក្នុងនោះ ៧តុ សម្រាប់បៀផែ (poker) ១០ តុ​សម្រាប់​បាការ៉ាត (Baccarat) ១តុសម្រាប់ Blackjack, Sicbo និង​បៀផែ ២៥ តុ​សម្រាប់​ភ្ញៀវ VIP ទូហ្គេម EGM ចំនួន៥០ទូ និង​ភោជនីយដ្ឋាន​ចិនមួយ។

ទីតាំង​កាស៊ីណូថ្មី​នេះ ក៏​នឹង​មាន​រមណីយដ្ឋាន សណ្ឋាគារ​ប្រណីត និង​ទីលាន​វាយកូនហ្គោល​ផងដែរ។ 

ព្រលាន​យន្តហោះ​តារាសាគរ

ព្រលាន​យន្តហោះ​តារាសាគរ ជា​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​កម្រិត 4F គ្រោង​ដាក់​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ2021។ ក្នុងពេល​ដំណើរការ​អាកាសយាន្តដ្ឋាន​អន្តរជាតិ​តារាសាគរ អាចធ្វើដំណើរទៅមកប្រទេស​អាស៊ីអាគ្នេយ៍​និង​ទីក្រុង​នៃ​ប្រទេស​ចិន​មួយចំនួន​ក្នុង​រយៈពេល​ពីរម៉ោង ហើយ​អាច​ហោះហើរ​ត្រង់ទៅកាន់​ទីក្រុងប៉េកាំង​ និង​ផ្នែកខ្លះ​នៃប្រទេស​នៅទ្វីប​អាស៊ី​ក្នុង​រយៈពេល​ប្រាំ​ម៉ោង។

ព្រលាន​យន្តហោះ​ថ្មីនេះ នឹង​ជួយ​លើក​កម្ពស់​សមត្ថភាព​ហោះហើរ​ទៅកាន់​គ្រប់​ទីកន្លែង​លើ​ពិភពលោក​ចេញ​ពីកម្ពុជា ជម្រុញ​​ដល់​ការអភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វិស័យ​ផ្សេងៗទៀត និង​ជា​កម្លាំង​ជំរុញ​សេដ្ឋកិច្ច​សមុទ្រ​កម្ពុជា​ឱ្យ​មាន​សកម្មភាព​ឡើង។

កំពង់ផែ​ទឹកជ្រៅ

តំបន់​តារាសាគរ​ ក៏​គ្រោង​សាងសង់​កំពង់ផែ​ទឹកជ្រៅ​ធំ​ពីរ និង​កំពង់ផែ​នាវា ២០,០០០ តោន។ ក្រោយ​ពេល​សាងសង់​រួច នឹង​ក្លាយ​ជា​កំពង់ផែ​ចម្រុះ​ធំ​ជាង​គេ​បំផុត​របស់​ប្រទេស​កម្ពុជា បង្កើត​បាន​ជា​បណ្តុំ​គមនាគមន៍​ក្នុង​តំបន់ ជំរុញ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សមុទ្រ​ក្នុង​តំបន់​របស់​ប្រទេស​កម្ពុជា​ក្នុង​ពេល​អនាគត។

ស្ថានីយ​ផលិត​ថាមពលអគ្គិសនី

ស្ថានីយ​ចែកចាយ​ថាមពល​អគ្គីសនី​ពីរ​កន្លែង ត្រូវ​បាន​សាងសង់​និង​ដាក់​ឱ្យ​ប្រើប្រាស់ បំពេញ​តម្រូវការ​ផ្គត់ផ្គង់​ភ្លើងក្នុងតំបន់ទាំងមូល។ ស្ថានីយ៍​បិទបើក​ត្រូវបានសាងសង់ចប់រួចរាល់ បរិក្ខារ​ក៏​បានដំឡើងរួចរាល់ហើយដែរ។ អគ្គីសនីកម្ពុជា (EDC) នៅក្នុងខែឧសភា ឆ្នាំ2017 បានចាប់​ដំណើរការ​ផ្គត់ផ្គង់ភ្លើង​ដល់គម្រោង ដោយ​ស្ថានីយ៍​មេភ្លើង​ទាំងពីរ​អាចទុកជាប្រភពបម្រុង។

ការងារ​ភ្ជាប់ភ្លើងនៅលើផ្លូវជាតិលេខ 48 ចំនួន 35ម៉ឺនគីឡូវ៉ាត់​បានដំឡើង​និងដាក់ឱ្យប្រើប្រាស់រួចរាល់ ខ្សែភ្លើង​តង់ស្យុងខ្ពស់​នៅតាមផ្លូវ​មានប្រមាណ 140គីឡូម៉ែត្រ និង​ស្ថានីយ៍​ត្រង់ស្ពូរ​ដែលមានកម្លាំង 35ម៉ឺនគីឡូវ៉ាត់​ និង​ភ្លើងនៅក្នុងតំបន់បានភ្ជាប់ប្រមាណ 30គីឡូម៉ែត្រ​ គ្រប់​ដណ្តប់​លើតំបន់​អភិវឌ្ឍន៍ដែល​មានផ្ទៃក្រឡាប្រមាណ 6000ហិកតា។

ទំនប់ទឹកសាប

ទំនប់ទឹកពីរ​កន្លែង បានសាងសង់រួចរាល់​អាចផ្ទុកទឹកបាន 25លានម៉ែត្រគូប ហើយ​គ្រោង​ពង្រីក​មុខងារ​ស្តុកទឹក​រហូតដល់ 50លានម៉ែត្រគូប បំពេញ​តម្រូវការប្រើប្រាស់ទឹកក្នុង​តំបន់​អភិវឌ្ឍ។

វិស្វកម្មទឹក

ផ្អែកតាមតម្រូវការស្ថាបនាក្នុងពេលបច្ចុប្បន្ន រោងចក្រ​ទឹកស្អាត​ពីរកន្លែង​ត្រូវបាន​សាងសង់​ចប់រួចរាល់។ រោងចក្រ​ទឹកស្អាតពីរកន្លែង​និងបំពង់ផ្គង់ផ្គង់​ទឹកមានលទ្ធភាព​ផ្គត់ផ្គង់ទឹក​ប្រមាណ 2500តោនក្នុងមួយថ្ងៃ ​អាច​ប្រើប្រាស់គ្រប់ដណ្តប់​លើសណ្ឋាគារ ទីលាន​វាយកូនហ្គោល តំបន់​ការិយាល័យចម្រុះ តំបន់​ផ្ទះវីឡា កំពង់ផែ និង​តំបន់​គម្រោង​និងបរិក្ខារ​នៅជុំវិញ ហើយ​នៅចុងឆ្នាំ2020 បាន​ធ្វើការ​ពង្រីកដល់ 7500តោន/ថ្ងៃ។

វិស្វកម្មទូរគមនាគមន៍

ផ្អែក​តាមតម្រូវការ​សាងសង់ជាក់ស្តែង ក្នុង​តំបន់​តារាសាគរ​ បានតភ្ជាប់បណ្តាញ​ទូរគមនាគមន៍​ហ្វាយប៊ឺប្រមាណ 60គីឡូម៉ែត្រ​ ​រួមផ្សំ​ជាមួយ​ស្ថានីយ៍​បាញ់​រលក​ទូរគមនាគមន៍​នៅក្រុងព្រះសីហនុ បង្កើត​បាន​ជាបណ្តាញ​ទូរគមនាគមន៍ពីរផ្លូវ ធានាដល់​ទូរគមនាគមន៍​ក្នុងតំបន់​មានភាពរលូន។ ការដាក់​អង់តែនទូរគមនាគមន៍​កម្ពស់ 60ម៉ែត្រ នាំមកនូវប្រព័ន្ធទូរគមនាគមន៍របស់ក្រុមហ៊ុន METFONE  ក្រុមហ៊ុនSMART ក្រុមហ៊ុនSeatel ជាដើម​ ដើម្បី​ធានា​បាននូវការទំនាក់ទំនងដ៏រលូនក្នុងតំបន់។

ផែនការស្ថាបនាវារីអគ្គីសនីនិង​បណ្តាញទំនាក់ទំនងក្នុងពេលអនាគត

ក្នុងពេលអនាគត គម្រោង​អភិវឌ្ឍ​តារាសាគរ​នឹងនាំ​មក​ការ​អភិវឌ្ឍ​ តាមរយៈ​ការ​ពង្រឹង​ការគ្រប់គ្រង​ផែនការក្រុង រំលេច​ចេញ​សំណង់អគារ ផ្លូវថ្នល់ និង​ផ្ទៃដីបៃតង ប្រព័ន្ធទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី​ដែលស្រូប​យក​ទឹកភ្លៀង មាន​មុខងារ​បញ្ចេញនិងស្រូប មាន​ប្រសិទ្ធភាព​គ្រប់គ្រង​ផ្លូវហូរ​ចេញ​របស់​ទឹកភ្លៀង សម្រេច​បាននូវការសម្អាតធម្មជាតិ ការរក្សាទុក​ដោយធម្មជាតិ និង​ការជ្រាប​ចេញដោយ​ធម្មជាតិក្នុងការអភិវឌ្ឍន៍ទីក្រុង។

គម្រោង​បណ្តាញ​អគ្គីសនី​តារាសាគរ​ ក៏បានរៀបចំ​ឡើងដោយគោលគំនិតទាន់សម័យ​ទៅតាម​បទដ្ឋាន និង​បច្ចេកទេសសុវត្ថិភាព​រក្សាបរិស្ថាន សម្រេច​បាននូវការ​ផ្គត់ផ្គង់អគ្គីសនី​ដែលអាចទុកចិត្តបាន។ ទន្ទឹមនឹងនោះ តារាសាគរនឹង​នាំមកនូវបរិក្ខារបណ្តាញ​ទូរគមនាគមន៍ដែលទំនើបបំផុត តាមរយៈ​បច្ចេកវិទ្យា​អ៊ីនធើណេត​ជំនាន់ 5G បញ្ចូលគ្នា​ការ​សាងសង់​អ៊ីនធើណេត បរិក្ខារ​អ៊ីនធើណេត​សំខាន់ៗនិង​បរិក្ខារក្នុងទីក្រុង​បញ្ចូលគ្នាតែមួយ។

ក្រៅពី​គម្រោង​ខាងលើ នៅ​តំបន់​តារាសាគរ កំពុង​មានការសាងសង់​សួនកម្សាន្តខ្នាត​អន្តរជាតិ សណ្ឋាគារ​ផ្កាយ ៥ ចំនួន៧០០បន្ទប់ អគារការិយាល័យខ្ពស់ៗប៉្របមាត់សមុទ្រ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ការ​កសាង​បឹងកាឡូ កសាង​តំបន់​លំហែ​កាយ​ កសាងម៉ូតែលនិងលំនៅដ្ឋាន​សម្រាប់សំរាកលំហែកាយ ក្នុងពេលវិស្សមកាល។

គួរ​បញ្ជាក់ថា គម្រោង​តារាសាគរ-ឈូងសមុទ្រវែង មានទីតាំង​ស្ថិត​នៅ​ស្នូល​នៃ​តំបន់សេដ្ឋកិច្ចពិសេសតារាសាគរ។ គម្រោង​នេះ​គ្របដណ្តប់ផ្ទៃដីទំហំ ២០០ ហិកតា ហ៊ុំព័ទ្ធ​ដោយភ្នុំ​និងសមុទ្រ។ គម្រោង​នេះ​មាន​ឆ្នេរ​សមុទ្រប្រវែង ១.៩ គីឡូម៉ែត្រ។

រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ​ស្ថិត​ក្នុងឃុំ​កោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង មាន​ចម្ងាយ ១៥២គ.ម ពី​ក្រុង​ខេមរភូមិន្ទ។ ភ្ញៀវ​ទេសចរជាតិអន្តរជាតិ អាច​ធ្វើដំណើរ​ពីរាជធានីភ្នំពេញ កាត់​តាម​ផ្លូវជាតិ លេខ៤ និងលេខ៤៨ ត្រង់ចំណុច​ផ្លូវបំបែក​ស្រុក​បូទុមសាគរ​ឆ្ពោះទៅស្រុកគីរីសាគរ។

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម