Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ មានព្រះសង្ឃ ៥០០០អង្គហើយ បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបាន មានប្រសាសន៍ នៅព្រឹកថ្ងៃទី១៩កក្កដាថារហូតមកដល់ពេលនេះ មានព្រះសង្ឃប្រមាណ៥០០០អង្គនៅទូទាំងប្រទេស ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងចំណោមព្រះសង្ឃជាង២ម៉ឺនអង្គ ដែលមានព្រះជន្មពី១៨ឆ្នាំឡើងទៅ។ លោកបានបន្តថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរគ្រប់រាជធានីខេត្ត ផ្គត់ផ្គង់ចង្ហាន់ដល់គ្រប់វត្តអារាម ដើម្បីឲ្យព្រះសង្ឃទទួលបាននូវចង្ហាន់បានគ្រប់គ្រាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តទៀតថា ទន្ទឹមនឹងនេះសម្តេចតេជោ បានណែនាំឲ្យអនុគណៈកម្មាការ ចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌរាជធានីខេត្ត យកចិត្តទុកដាក់ចាក់វ៉ាក់សាំង ជួនព្រះសង្ឃផងដែរ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈមានព្រះសង្ឃមួយចំនួនបានឆ្លងជំងឺនេះជាបន្តបន្ទាប់។ លោកបានបន្ថែមទៀតថា នៅទូទាំងប្រទេសមានព្រះសង្ឃសរុប​ប្រមាណជាង៦ម៉ឺនអង្គ។ ក្នុងនោះព្រះសង្ឃ ដែលមានព្រះជន្មចាប់ពី១៨ព្រះជន្មឡើងទៅ មានប្រមាណជាង២ម៉ឺនអង្គ និងព្រះសង្ឃមានព្រះជន្មក្រោម១៨ឆ្នាំ មានជាង៣ម៉ឺនអង្គ។ លោកបានបន្តថា «យើងឃើញថាអាជ្ញាធរមានការយកចិត្តទុកដាក់ចំពោះព្រះសង្ឃខ្លាំងណាស់មូលដ្ឋានណាដែលមានការចាក់វ៉ាក់សាំងទៅដល់ព្រះសង្ឃឈានមុខគេបានទទួលវ៉ាក់សាំង»។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ មានចំនួន ៥.៩១២.៥៤៥នាក់ (ស្រី មាន ២.៩៤៥.៦៨២នាក់ ស្មើនឹង ៤៩,៨២% ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងទាំង ២ដូស មានចំនួន ៤.១៣១.០៥៧នាក់ ស្មើនឹង ៦៩,៨៧%នៃចំនួនអ្នកបានចាក់ដូសទី១ ស្រី ១.៤០២.៣១០នាក់ ស្មើនឹង ៤៨.៣១%។

លោកស្រីបានបន្តថា តាមរយៈល្បឿននៃការចាក់វ៉ាក់សាំងនេះ កម្ពុជាអាចនឹងចាក់ជួនពលរដ្ឋ១០លាននាក់ ឲ្យរួចរាល់នៅចុងឆ្នាំនេះមុនផែនការពី៧ទៅ៨ខែ។ គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១០កុម្ភៈ រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១មានពលរដ្ឋកម្ពុជាទទួលបាន ការចាក់វ៉ាក់សាំងចំនួន៦០៦១៣០៥នាក់ ស្មើនឹង៦០.៦១ភាគរយធៀប នឹងគោលដៅ១០លាននាក់។ ក្នុងនោះអ្នកចាក់ដូសទី២ បានចំនួន៤១៥៥៧៩១នាក៕ (ដោយ)៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម