ព័ត៌មានជាតិ
បើកម៉ូតូឆ្លងផ្លូវមិនមើលឆ្វេងស្តាំ ត្រូវរថយន្តធំបុករបួសធ្ងន់ស្រាល៣នាក់
យ៉ាងហោចណាស់ ក៏មានមនុស្សរងរបួសធ្ងន់ស្រាល ចំនួន៣នាក់ដែរ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្តធុនធ្ងន់ក្នុងទិសដៅខ្វែងគ្នា នៅស្រុកថ្មគោល។
ករណីនេះបានកើតឡើង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២ និង ៤០នាទី ថ្ងៃត្រង់លើកំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០៥ ភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងម៉ូតូ និងរថយន្តដឹកទំនិញធុនធ្ងន់។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ធុន C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1E-9933 ជិះគ្នា៣នាក់បើកបរចេញពីផ្លូវលំឡើងលើផ្លូវជាតិលេខ៥ រួចបត់ឆ្វេងឆ្លងផ្លូវក្នុងល្បឿនលឿន ធ្វើឱ្យរថយន្តដឹកទំនិញធុនធ្ងន់ម៉ាកមីតស៊ុយប៊ីស៊ី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 3A-0753 ដែលកំពុងបើកបរពីជើងទៅត្បូង បានបុកម៉ូតូនោះតែម្តងបណ្តាលឱ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើររងរបួសធ្ងន់ស្រាលចំនួន០៣នាក់។


អ្នករងរបួសទាំង៣នាក់គឺ អ្នកបើកបរម៉ូតូឈ្មោះ សារឿង ប្រុសពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល អ្នករួមដំណើរឈ្មោះ លាង ហូវ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល និង ឈ្មោះ កែវ វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល។ ដោយឡែកអ្នកបើកបររថយន្ត ឈ្មោះ អៀង វ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិគោកមន ឃុំដំដែក ស្រុកសូត្រនិគម ខេត្តសៀមរាប ។
ករណីនេះ ជំនាញស្រុកបានយករថយន្តសង្គ្រោះ ដឹកជនរងគ្រោះទាំងបី បញ្ជូនទៅមន្ទីរពេទ្យបង្អែកថ្មគោល និងបានប្រគល់មធ្យោបាយទាំង២ ឱ្យជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី