Connect with us

ព័ត៌មានជាតិ

គិត​មក​ដល់​ពេលនេះ មាន​កងកំលាំងអង្គភាពស៊ីម៉ាក់ ​៩​ នាក់​ បានឆ្លងកូវីដ១៩

បានផុស

នៅ

ភ្នំពេញ៖ រហូតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ មានមន្ត្រីអង្គភាពស៊ីម៉ាក់ចំនួន៩នាក់បានឆ្លង​ជំងឺ​កូវីដ១៩ ក្នុងនោះនៅទិសខេត្តបាត់ដំបងចំនួន ៣ នាក់ ភ្នំពេញចំនួន ២ នាក់ និងនៅទិសខេត្តព្រះវិហារនៅក្នុងសហគមន៍ស្រអែមចំនួន ៥ នាក់។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងនៅព្រឹកនេះថា កងកំលាំង​អង្គភាពស៊ីម៉ាក់ ក៏មិនខុសប្លែកពីកំលាំងជួរមុខដទៃទៀតដែរ​ ក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្លួនបានប្រឈម​មុខការឆ្លងវីរុសកូវីដ១៩។ ជាក់ស្តែងគិតមកដល់ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២១នេះ​ មានមន្ត្រីអង្គភាពចំនួន៩នាក់បានឆ្លងជម្ងឺកូវីដ១៩​ ក្នុងនោះនៅទិសខេត្តបាត់ដំបងចំនួន៣នាក់​ ភ្នំពេញចំនួន២នាក់​ និងនៅទិសខេត្តព្រះវិហារនៅក្នុងសហគមន៍ស្រអែមចំនួន៥នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះបញ្ហាសុខភាពមន្ត្រីទាំង៩ នាក់​ដែល​ឆ្លង​កូវីដ មិនមានបញ្ហាអ្វីទេបានជាសះស្បើយដោយសារពួកគេបានឆ្លងកំរិតស្រាល ព្រោះបាន​ទទួលការចាក់វ៉ាក់សាំងរួចរាល់។

លោកអគ្គនាយកបានបន្តទៀតថា អង្គភាពស៊ីម៉ាក់បានចាត់ចែងឱ្យមានក្រុមការងារប្រយុទ្ធប្រឆាំងកូវីដដែលមានភារកិច្ចគ្រប់គ្រង និងត្រួតពិនិត្យបញ្ហាកូវីដពាក់ពន្ធ័មន្ត្រីក្នុងអង្គភាពយ៉ាងមានប្រសិទ្ធភាពខ្ពស់ ​ក្នុងនោះ បានរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្របំរុងទុកជាមុន ក្នុងការទប់ទល់នឹងករណីមានការឆ្លងកូវីដចូលកំលាំងរបស់ខ្លួន​ សំដៅធ្វើយ៉ាងណារក្សាឱ្យបាននិរន្តភាពប្រតិបត្តិការរបស់ខ្លួនជាប្រក្រតី​ បើទោះបីជាមានកំលាំងខ្លះរងផលប៉ះពាល់ក៏ដោយ​ ។

យុទ្ធសាស្ត្រទាំងនោះរួមមាន​ ការបំបែកកំលាំងប្រតិបតិ្តតូចៗស្ថិតនៅភូមិសាស្ត្រដាច់ៗពីគ្នា​ បែងចែកវេនប្រតិបតិ្តការ​ កាត់បន្ថយការចល័តកំលាំង​ យន្តការត្រួតពិនិត្យកំលាំងតាមប្រពន្ធ័អេឡិចត្រូនិច​ ។ក្នុងករណីមានការសង្ស័យចាត់វិធានការតេស្តរហ័សកំលាំងទាំងអស់ដែលពាក់ពន្ធ័​ ញែកកំលាំងឱ្យរស់នៅដាច់ពីគ្នាជាដើម។

លោក អគ្គនាយកបានបញ្ជាក់ថា យុទ្ធសាស្ត្រទាំងនេះលំបាក​ ប៉ុន្តែត្រូវតែរៀនរស់នៅនិងប្រតិបត្តិការក្រោមការគំរាមកំហែងដោយកូវីដនេះ​ជាពិសេសយកវិធាន៣ការពារនិង៣កុំ ជាឆ្អឹងខ្នងនៃអនុវត្តយុទ្ធវិធីក្នុងទប់ទល់​កូវីដនេះ។

លោក អគ្គនាយកបានបញ្ជាក់ថា មន្ត្រីដែលឆ្លងជំងឺកូវីដទាំងអស់ក៏បានទទួលរបបឧបត្ថម្ភជាអំណោយរបស់សម្តេចតេជោ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានអង្ករមួយបាវ៥០គីឡូក្រាម​ មី​  ត្រីខ​ និងថវិកា​៤០មុឺនរៀល​ ព្រមទាំងព្រះរាជអំណោយព្រះមហាក្សត្រមានអង្ករ៥០គីឡូក្រាម​ មី​ ត្រី​ខ​ ឃីតមួយកញ្ចប់និងថវិកាចំនួន២០ម៉ឺនផងដែរ​ សម្រាប់ជាជំនួយទ្រទ្រង់ជីវភាពរស់នៅរបស់បងប្អូន។   ទន្ទឹមនឹងនេះអង្គភាពស៊ីម៉ាក់បានរក្សានូវរាល់របបឧបត្ថម្ភប្រចាំខែទាំងអស់ជាធម្មតាជូនបងប្អូនក្នុងកំឡុងពេលសំរាកព្យាបាលនិងចត្តាឡីសក្ត័៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ វិនាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ១០ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៣៥ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៥០ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៥០ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម